adverise with khmeread 1

ផ្ទុះកូដកម្មនៅរោងចក្រ Best Source ទាមទារលក្ខខណ្ឌ១៥ចំណុច

    ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​បេស សស​(Best Source (Cambodia) Factory LTD)​ប្រមាណ​៤០០​នាក់ កាលពី​វេលា​ម៉ោង​១១ ថ្ងៃត្រង់​ថ្ងៃទី​១២​មករា​នេះ នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​រោងចក្រ​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៥​ចំណុច ។​
   លោក​សំ វិ​សូ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១២​មករា​នេះ តំណាង​កម្មករ​រោងចក្រ​កាត់ដេរ ​Best Source ២៩​នាក់​បាន​ផ្តិតមេដៃ​ពឹងពាក់​សហជីព​ចំនួន​៣​ធ្វើជា​តំណាង​ដើម្បី​ចរចា​ជាមួយ​លោក​ថៅកែ​រោងចក្រ​ទាមទារ​លក្ខខណ្ឌ​ការងារ​១៥​ចំណុច​។​ទី​១​សហជីព​របស់លោក ទី​២-​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​និង​ទី​៣-​សម្ព័ន្ធ​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​។​
    លោក​បន្តថា មុនពេល​តំណាង​កម្មករ​បាន​ពឹងពាក់​ពួកគាត់​បាននាំគ្នា​ធ្វើ​កូដកម្ម​រួចហើយ ។ លក្ខខណ្ឌ​ដែល​ពួកគាត់​ទាមទារ​មាន​ជាអាទិ៍ ១-​សុំ​ក្រុមហ៊ុន​ផ្តល់ប្រាក់​បាយ​ថ្ងៃត្រង់​ចំនួន​១០០០​រៀល​ក្នុង​មួយថ្ងៃ ២-​ស្នើ​ដំឡើង​លុយ​ស្នាក់នៅ​និង​ធ្វើដំណើរ​ចំនួន​១៥​ដុល្លារ​ក្នុង​១​ខែ ៣-​ស្នើ​ក្រុមហ៊ុន​ដំឡើង​លុយ​ថ្លៃទឹកដោះ​១០​ដុល្លារ​ក្នុង​១​ខែ​ហើយ​មាន​រយ​:​ពេល​១៨​ខែ ៤-​សុំ​កាត់លុយ​ព្រីម​តាម​រូបមន្ត​សមាមាត្រ​១៥​ដុល្លារ​ចែក​នឹង​២៦ ទី​៥-​សុំ​ឲ្យ​ក្រុមហ៊ុន​កែប្រែ​អាកប្បកិរិយា​របស់​ប្រធាន​រដ្ឋបាល​ដែល​ប្រើ​សំដី​មិន​សមរម្យ​មកលើ​កម្មករ ៦-​សម្រួល​ដល់ក​ម្មករ​ក្នុងការ​សុំច្បាប់​របស់​ក​ម្មករ​នៅពេល​មាន​ធុ​រ​:​ម្តងៗ ៧-​សុំ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំការ ថ្នាំពេទ្យ និង​បរិក្ខា​ឲ្យ​បាន​គ្រប់គ្រាន់ ។​ល​។​
     រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ កម្មករ​នៅ​បន្តធ្វើ​កូដកម្ម​ដោយនៅ​ពុំទាន់​មានដំណើ​ស្រាយ​នៅឡើយ​ហើយ​កម្មករ​និយាយថា​នឹងធ្វើ​កូដ​កម្មនា​ថ្ងៃស្អែក​បន្តទៀត​។​
   ជុំវិញ​ការធ្វើ​កូដកម្ម​របស់​កម្មករ​ខាងលើនេះ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​ថៅកែ​រោងចក្រ​បានឡើយ​នា​រសៀល​ថ្ងៃ​ដដែល​នេះ ៕​

adverise with khmeread

មតិយោបល់