adverise with khmeread 1

ទម្លាប់​ទាំង ៦ នេះហើយ​ដែល​ធ្វើឱ្យ​ងាប់​ប្រដាប់ភេទ​និង​ថយចុះ​មេជី​វិត​! យើង​ឧស្សាហ៍​ធ្វើ​ជាងគេ​គឺ​ចំណុច​លេខ ៥

    ​ខាងក្រោម​នេះ​ជា​ទម្លាប់​ដែល​ធ្វើឱ្យ​សុភាពបុរស​ងាប់​លិង្គ​ឬ​មាន​បញ្ហា​ដល់​លិង្គ​។ បើ​លោកអ្នក​សង្កេតឃើញ​ទម្លាប់​ទាំងអស់​នេះហើយ​គួរ​ចៀសវាង​ពី​ឥឡូវនេះ​ទៅ បើ​មិន​ចង់​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​។ 

​    ​១. មិនបាន​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​។ យ៉ាងហោចណាស់​ក៏ត្រូវ​ហាត់ប្រាណ ៣ ទៅ ៥ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដែរ​។ 

​    ​២. ជក់បារី​ច្រើនពេក​។ យោងតាម​ការសិក្សា​រប​ស់​សាកលវិទ្យាល័យ University of Sheffield ទៅលើ​បុរស​ចំនួន ១.៩៧០ នាក់​បានឱ្យដឹងថា ចំនួន​មេជី​វិត​ថយចុះ​យ៉ាងច្រើន​ចំពោះ​បុរស​ដែល​ចូលចិត្ត​ជក់បារី​។ 

​    ​៣. មិនបាន​រួមរក្ស​ញឹកញាប់​
​    ​អ្នកដឹង​ទេ ប្រសិនបើ​រួមរក្ស​តែម្តង​ក្នុង​មួយខែ លោកអ្នក​នឹង​ប្រឈម​ងាប់​លិង្គ​ជាក់​ជាមិនខាន​។ ចាប់ពី​ឥឡូវនេះ​ទៅ ត្រូវ​រួមរក្ស​យ៉ាងតិច​ក៏​ម្តង ទៅ ២​ដង​ដែរ​ក្នុង​មួយ​សប្តាហ៍ បើ​មិន​ចង់​ប្រឈម​ងាប់​លិង្គ​ទេនោះ​។ 

​    ​៤. ទទួលទាន​អាហារ​មិនល្អ​ច្រើនពេក​
​    ​យោងតាម​ការសិក្សា​រប​ស់​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ២០១១ បានឱ្យដឹងថា អាហារ​មិនល្អ​ដូចជា នំ​ធុង នំ​ខេ​ក សូកូឡា​មាន​ជាតិ​ស្ករ និង​ដំឡូងបារាំង ។​ល​។ គឺ​បង្ក​ហានិភ័យ​ខ្ពស់​ណាស់​ក្នុងការ​ធ្វើឱ្យ​បុរសៗ​ងាប់​លិង្គ​។ 

​    ​៥. ទទួលទានដំណេក​មិន​គ្រប់គ្រាន់​
​    ​បុរស​ភាគច្រើន​គឺមាន​ទម្លាប់​គេង​មិន​គ្រប់គ្រាន់​។ លោកអ្នក​គួរ​ដេក​យ៉ាងតិច ៧ ទៅ ៩ ម៉ោង ដើម្បី​រក្សា​សុខភាព​រប​ស់​លិង្គ​។ 

​    ​៦. មិនបាន​លាង​សម្អាត​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​
​    ​ជាតិគីមី​របស់​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ប្រភេទ​ដូចជា BP-2 ឬ 40H-BP អាចជួយ​ការពារ​កាំរស្មី​យូ​វី​បាន ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​លិង្គ​បុរសៗ​ងាប់​បានដែរ​។ ដូច្នេះ​សូមកុំ​ភ្លេច​លាង​សម្អាត​ក្រែ​ម​នេះ​ឱ្យ​ជ្រះ ពេល​អាំង​ថ្ងៃ​រួច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់