adverise with khmeread 0

មិនបាច់​លេបថ្នាំ​ទេ ចុច​លុ​ញ​ម៉ាស្សា​ត្រង់ចំណុច​ទាំង ៣ ក្បួន​នេះ នឹង​បំបាត់​ឈឺ​ខ្នង ត្រគាក សន្លាក់ និង​ចង្កេះ​មួយ​រំពេច​!

    ​គួរឱ្យ​ស្តាយ​ណាស់ មនុស្ស​រាប់លាន​នាក់​លើ​ពិភពលោក​សុទ្ធតែ​ធ្លាប់​ឈឺ​ខ្នង ហើយ​ពេលខ្លះ​ឈឺ​ទ្រាំ​សឹង​មិន​ចង់បាន ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹង​ពី​វិធី​បំបាត់​វា​ឱ្យមាន​ប្រសិទ្ធភាព​ទេ ពេល​កំពុង​ត្រូវការ​វា​បំផុត​នោះ​។ 

​    ​ប៉ុន្តែ​ចិន​មាន​វិធីសាស្ត្រ​បំបាត់​ការឈឺចាប់​លើ​ខ្លួនប្រាណ​បាន​ភ្លាមៗ តាមរយៈ​ម្ជុល​វិទ្យាសាស្ត្រ ឬ វិធី​ចុច​ម៉ាស្សា​ទៅលើ​ចំណុច​មួយចំនួន​នៅលើ​រាងកាយ​មនុស្ស​។ ដោយឡែក​ប្រសិនបើ​លោកអ្នក​គ្មាន​ម្ជុល​វិទ្យាសាស្ត្រ លោកអ្នក​អាច​ប្រើ​វិធី​ចុច​ឬ​ម៉ាស្សា​ដោយ​ម្រាមដៃ​បាន​។ វា​អាចជួយ​បន្ធូរបន្ថយ​ការឈឺចាប់​សន្លាក់ ជើង ចង្កេះ ខ្នង ត្រគាក​ជាដើម​។ 

​    ​ហើយ​ខាងក្រោម​នេះ​ជា​វិធី​បី​ក្បាច់​ដើម្បី​សម្រាល​ការឈឺចាប់​ទាំងអស់នេះ​៖
​    ​
​    ​១. ចុច​លុ​ញ​ម៉ាស្សា​ត្រង់ចំណុច GB29 (​មើលរូប​) ចុច​លើ​ជើង​ទាំងសងខាង​។ លោកអ្នក​អាច​យក​ម្រាមដៃ​ចុច​លុ​ញ​ម៉ា​ស្សាវា​មួយស្របក់ វា​នឹង​ជួយ​បន្ធូរបន្ថយ​ការឈឺចាប់​ត្រគាក និង​សន្លាក់​ទូទៅ​។ 

​    ​២. ចុច​លុ​ញ​ម៉ាស្សា​ត្រង់ចំណុច GB30 (​មើលរូប​) ចុច​លើ​ជើង​ទាំងសងខាង​។ វា​នឹង​ជួយ​បន្ធូរបន្ថយ​ការ​តឹង​សាច់ដុំ និង​បំបាត់​ការឈឺចាប់​ក្នុង​ត្រគាក និង ខ្នង​ផ្នែក​ខាងក្រោម​។ 

​    ​៣. ចុច​លុ​ញ​ម៉ាស្សា​ត្រង់ចំណុច B 54 (​មើលរូប​) ចុច​លើ​ជើង​ទាំងសងខាង​។ វា​មាន​ទីតាំង​ក្រោម​គន្លាក់អាចម៍​បន្តិច​ប៉ុណ្ណោះ​។ ម៉ាស្សា​ត្រង់ចំណុច​នេះ​នឹង​ជួយ​បំបាត់​ឈឺចង្កេះ ត្រគាក និង​ខ្នង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់