adverise with khmeread 0

នេះ​ជា​វិធី​ខ្ជិលៗ​ដើម្បី​សម្រក​ទម្ងន់ រក​ឯណា​មាន​?

    ​នេះ​គឺជា​រូបមន្ត​សម្រាប់​អ្នក​ដែល​ខ្ចិ​ល​ហាត់ប្រាណ​ហើយ​ចង់​ស្រក​ទម្ងន់​។ វា​ដុត​កាឡូរី​រាប់រយ បើទោះជា​អ្នក​អង្គុយ​មុខ​កុំព្យូទ័រ​ក៏ដោយ​។ ហើយ​វា​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែលជា​ចំណុច​សំខាន់​ក្នុងការ​សម្រក​ទម្ងន់រ​បស់​អ្នក​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​
​    ​- ម្សៅ​ឈើអែម ១ ស្លា​ព្រា​កាហ្វេ​
​    ​- ទឹក​ចំណុះ ២៥០ មិ​លី្ល​លីត្រ​

​    ​* របៀប​ផ្សំ និង​ប្រើប្រាស់​៖
​    ​- ដាំទឹក​នោះ​ឱ្យ​ពុះ​ហើយ​ចាក់​ក្នុង​កែវ​មាន​ឈើអែម​។​
​    ​- ដាក់​ទឹកឃ្មុំ​ចូល​នៅពេល​វា​ត្រជាក់​ឬ ក្ដៅ​ឧណ្ហៗ​ល្មម​អាច​ពិសា​បាន​។ ត្រូវ​ចាំ​មិន​ត្រូវដាក់​ទឹកឃ្មុំ​ចូល​ពេល​ទឹក​ក្ដៅ​ខ្លាំង​ទេ វា​នឹង​បំផ្លាញ់​អង់​ហ្ស៊ី​ម​និង​សារធាតុចិញ្ចឹម​របស់​ទឹកឃ្មុំ​។​
​    ​- ពិសា​ពាក់កណ្ដាល​មុន​ចូល​គេង​កន្លះ​ម៉ោង និង​គ្រប​ទុក​ពាក់កណ្ដាល​ក្នុង​ទូទឹកកក សម្រាប់​ព្រឹកស្អែក​។ ចំណាំ​៖ មិនត្រូវ​កម្ដៅ​វា​ម្ដងទៀត​ទេ​។​
​    ​- វា​មាន​ប្រសិទ្ធភាព​ទាល់តែ​លោកអ្នក​ពិសា​ពេល​ពោះ​ទទេ​។ 
​    ​- ពិសា​តាម​វិធី​នេះ​មួយ​សប្តាហ៍ លោកអ្នក​ចាំ​ទៅ​ថ្លឹង​ទម្ងន់​ម្តងទៀត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់