adverise with khmeread Untitled 1

បើ​គ្មាន​របកគំហើញ​ទាំង ៧ នេះ​ទេ ពិភពលោក​សព្វថ្ងៃ​ប្រហែល​កំពុង​ប្រយុទ្ធ​គ្នា​ប្រើ​ដាវ​ជិះសេះ​នៅឡើយ​ទេ​

    ​បច្ចេកវិជ្ជា​ទំនើប​សព្វថ្ងៃ​មិនមែន​រក​ភ្លាម​ឃើញ​ភ្លែត​ទេ​។ មុននឹង​រកឃើញ​រប​ស់​ទំនើប​ដូច​សព្វថ្ងៃ ពិភពលោក​បានចាប់ផ្តើម​ពី​ដើម​ទីមួយ​ជាមួយនឹង​ការរកឃើញ​ដ៏​សំខាន់បំផុត​ចំនួន ៧ តាម​ដំណាក់កាល​របស់​វា ដែល​បានធ្វើ​ពិភពលោក​នេះ​ផ្លាស់ប្តូរ​មកដល់​សព្វថ្ងៃ​យ៉ាង​ទំនើប​ដូច្នេះ​។ បើ​គ្មាន​ការរកឃើញ​ទាំង ៧ នេះ​ទេ ម្ល៉េះ​ពិភពលោក​កំពុង​នៅ​ជិះសេះ ប្រើ​ដាវ​នៅឡើយ​ទេ​។ 

​    ​១. កង់រទេះ​
​    ​មុន​រកឃើញ​កង់រទេះ​នៅមុន​ឆ្នាំ ៣៥០០ មុន​គ​.​ស​. មនុស្ស​មាន​បញ្ហាលំបាក​ជាខ្លាំង​ក្នុងការ​ដឹកជញ្ជូន​។ ពួកគេ​មិនអាច​រើ​របស់​ធ្ងន់ៗ​ទៅ​កន្លែង​ផ្សេង​បានឡើយ​។ របកគំហើញ​កង់រទេះ​បាន​នាំឱ្យ​មនុស្ស​បន្ត​រកឃើញ​អ្វីៗ​ផ្សេងទៀត​ជា​ហូរហែ​ដូចជា​រថភ្លើង ម៉ាស៊ីន​ផ្សេងៗ រថយន្ត និង​គ្រឿងចក្រ​ផ្សេងៗ​ជាច្រើន​ទៀត​រាប់ទាំង​រថក្រោះ​។ 

​    ​២. ត្រីវិស័យ​
​    ​ការធ្វើដំណើរ​តាម​សមុទ្រ​ភាគច្រើន​គឺ​ពឹង​លើដី​កោះ សម្រាប់​ធ្វើជា​គោល​។ នៅ​ចន្លោះ​សតវត្សរ៍​ទី ៩ និង ១១ ចិន​បាន​រកឃើញ​ត្រីវិស័យ ដែល​ជួយ​ឱ្យ​មនុស្ស​ងាយស្រួល​មើល​ទិស​រហូតមកដល់​បច្ចុប្បន្ន​។ 

​    ​៣. កូកាកូឡា​
​    ​ទឹកក្រូច​កូកាកូឡា​បាន​ផ្លាស់ប្តូរ​របៀប​ដែល​មនុស្ស​ដោះស្រាយ​បញ្ហា​ស្រេកទឹក​និង​អស់កម្លាំង​ល្ហិតល្ហៃ​តាំងពី​វា​បាន​បង្កើត​ឡើងមក​។ ជាការ​ពិត គេ​មិនបាន​បង្កើត​កូកាកូឡា​ឡើង​ដោយ​ចេតនា​ទេ គឺ​គេ​រកឃើញ​វា​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ ដំបូង អំឡុង​ទសវត្សរ៍ ១៨៨០ ឱសថការី​អាមេរិក​មកពី Altanta ឈ្មោះ John Pemberton បាន​លក់​ថ្នាំ​ដែល​សន្ម​ត់​សម្រាប់​ព្យាបាល​ឈឺក្បាល និង ញ័រញាក់​សរសៃ ដែល​ផលិត​ពី​ស្រា និង​កូ​កា ហៅថា "Pemberton's French Wine Coca"​។ តែ​ក្នុង​ឆ្នាំ ១៨៨៥ រដ្ឋ Altanta ហាម​លក់​ស្រា ដូច្នេះ​គាត់​ក៏​ច្នៃ​វា​ទៅជា​ភេសជ្ជៈ​ជំនួយ​ខួរក្បាល ហៅថា Coca-Cola ពី​ពេលនោះ​តែម្តង​។ ហើយ​ភេសជ្ជៈ​កំប៉ុង​ក៏​ចេះតែ​ចាប់ផ្តើម​កកើតឡើង​បន្ទាប់ពីនោះ​រហូតដល់​ប​ច្ចុ​ប្បន្ន​។​

​    ​៤. ដែកគោល​
​    ​សំណង់​ធំៗ​នានា​មិនអាច​កើតឡើង​បានទេ​ប្រសិនបើ​គ្មាន​ដែកគោល​។ មុនពេល​រកឃើញ​ដែកគោល​កាលពី ២០០០ ឆ្នាំមុន មនុស្ស​សម័យ​រ៉ូ​ម៉ាំង​សាងសង់​សំណង់​ធំៗ​តាមរយៈ​ការ​លាក់​ឈើ​ដើម្បី​ស៊ក​ផ្គុំ​គ្នា​។ 

​    ​៥. ទូរលេខ​
​    ​ការរកឃើញ​ទូរលេខ​ជា​ដំណាក់កាល​ដំបូងបង្អស់​ដែល​នាំទៅរក​សកលភាវូបនីយកម្ម​សព្វថ្ងៃនេះ​។ ការទំនាក់ទំនង​គ្នា​ចាប់ផ្តើម​ដំបូង​បំផុត​ពី​លិខិត បន្ទាប់មក​ទូរលេខ បន្ទាប់មកទៀត​ទូរស័ព្ទ បន្ទាប់មក​វិទ្យុ និង​ចុងក្រោយ​គឺ​ទូរទស្សន៍​។ ទូរលេខ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ១៨៣៦ ដោយ​លោក Samuel Morse ជនជាតិ​អាមេរិក​។ មកទល់​ឥឡូវ​មនុស្ស​ក៏​នៅតែ​ខិតខំ​រក​អ្វីដែល​ថ្មី​ដើម្បី​សម្រួល​ដល់​ការធ្វើទំនាក់ទំនង​គ្នា​ជុំវិញ​ពិភពលោក រាប់ទាំង​ស្មា​ត​ហ្វូ​ន និង​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​៦. កុំព្យូទ័រ​
​    ​គំរូ​កុំព្យូទ័រ​ដំបូង​បង្កើតឡើង​ដោយ​ជនជាតិ​អង់គ្លេស​ឈ្មោះ Charles Babbage​។ ប៉ុន្តែ​អ្នក​ដែល​បង្កើតជា​កុំព្យូទ័រ​មុនគេ​គឺ​លោក Alan Turing អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​។ កុំព្យូទ័រ​ដំបូង​បានបង្ហាញ​ខ្លួន​នៅ​ថ្ងៃទី ១៥ កុម្ភៈ ១៩៤៦​។ បច្ចេកវិជ្ជា​ទំនើបៗ​នឹងមិន​អាច​លេច​រូបរាង​បានទេ​ប្រសិនណាបើ​គ្មាន​កុំព្យូទ័រ ហើយ​រាល់​ការងារ​ការិយាល័យ ក៏​មិន​ស្រណុក​ដូច​សព្វថ្ងៃ​នេះដែរ​។ 

​    ​៧. ថ្នាំ Penicillin
​    ​បើ​គ្មាន​ថ្នាំ​នេះ​ទេ មនុស្ស​លើ​ពិភពលោក​ប្រហែលជា​ស្លាប់​ជិត​អស់ហើយ​។ វា​ជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ដ៏​ខ្លាំងក្លា រកឃើញ​ដោយ​លោក Alexander Fleming ឱសថការី​ជនជាតិ​ស្កុ​តឡែ​ន​។ ថ្នាំ​នេះ​អាច​ព្យាបាល​ជំងឺ​ជាច្រើន​ដែល​បង្កឡើង​ដោយ​បាក់តេរី ក្នុងនោះ​រាប់ទាំង​ជំងឺ​អាសន្នរោគ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់