adverise with khmeread 1

ស្ត្រី​ពរ​ពោះ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​អំឡុង​សប្តាហ​ទី ២៤ និង ២៨! នេះ​ជា​វិធី​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺ​នេះ​ជា​អចិន្ត្រៃយ៍​

​    ​អ្នក​ម្ដាយ​ទាំងឡាយ​ចាប់​ផ្ដើមឡើង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤ និង ២៨​នៃ​ការ​មាន​ផ្ទៃពោះ​។ នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​។ វា​ដូចគ្នា​ទៅនឹង​អ្នកជំងឺ​ទឹកនោម​ដទៃទៀត​ដែរ ដែល​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​ប៉ះពាល់​ដល់​កោសិការ​ប្រើ​សារធាតុ​គ្លុយកូស​។​

​    ​យោងតាម​ការសិក្សា ៩,២ ភាគរយ​នៃ​ស្ត្រី​ពរ​ពោះ​គឺមាន​ជំងឺ​ទឹកនោមផ្អែម​។ ស្ត្រី​នៅ​រង្វង់​អាយុ ២៥ ឆ្នាំ ទទួលរង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ការ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម​និង​លើស​ទម្ងន់​មុនពេល​មាន​ផ្ទៃពោះ​គឺ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ជាងគេ​។​

​    ​យ៉ាងណាមិញ ប្រសិនបើ​អ្នក​មិន​ព្យាបាល ឬ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​ទេ វា​អាច​បណ្ដាលឱ្យ​ក្មេង​កើតមក​ធាត់​បាន​។ ក្មេង​ដែល​កើតមក​ធាត់​អាចមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ឬ​មាន​បញ្ហា​ដង្ហើម ហើយ​ទារក​ក៏​អាច​ប្រឈមមុខ​នឹង​ធាត់ និង​កើត​ជំងឺ​ទឹកនោមផ្អែម​នៅពេល​អនាគត​ផងដែរ​។​

​    ​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​អាច​គ្រប់គ្រង​និង​ព្យាបាល​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​រស់នៅ និង​របប​អាហារ និង​ការប្រើប្រាស់​ថ្នាំ​។​

​    ​ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​ជាមួយនឹង​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​៖

​    ​១. ពិនិត្យមើល​កម្រិត​ជាតិ​ស្ករ​ឱ្យបាន​ទៀងទាត់ ដើម្បី​ងាយស្រួល​ក្នុងការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​។​
​    ​២. ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ​៖ អាហារ​ពេល​សំខាន់​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ហើយ​ហាម​ដាច់ខាត មិនត្រូវ​អត់​ញ៉ាំ​អាហារ​ពេលព្រឹក​ទេ​។ ហើយ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​ព​រ​ពោះ​គឺ បបរ ស្រូវ​សាឡី ស៊ុត គ្រាប់​ធុញ្ញ​ជាតិ និង​យ៉ា​អួ​គ្មាន​ជាតិ​ស្ករ​។ ហើយ​ហាម​ដាច់ខាត​ញ៉ាំ​ផ្លែឈើ​ពេលព្រឹក​។​
​    ​៣. ញ៉ាំ​អាហារ​មាន​កាបូន​អ៊ី​ដ្រា​ត​ត្រឹមត្រូវ ហើយ​អាហារ​ទាំងនោះ​មានដូចជា សណ្ដែក ពពួក​សណ្ដែក សណ្ដែកដី ពោត​បារាំង ការ៉ុត និង​គ្រាប់​ធុញ្ញ​ជាតិ​។​
​    ​៤. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​៖ បន្លែ និង​ផ្លែឈើ នំ​បុ័ង និង​គ្រាប់​ធុញ្ញ​ជាតិ ។​ល​។​
​    ​៥. ធ្វើ​លំ​ហាត់ប្រាណ​ខ្លះ​។​
​    ​៦. មិនត្រូវ​ញ៉ាំ​អាហារ​ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​។​
​    ​៧. គេង​ឱ្យបាន​គ្រប់គ្រាន់​។​
​    ​៨. គ្រប់គ្រង​ស្ត្រេ​ស​របស់ខ្លួន​ឱ្យបាន​។​
​    ​៩. និង​ពិសា​ថ្នាំ​តាម​វេជ្ជបញ្ជា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់