adverise with khmeread 312313

អនុវត្ត ៤ ចំណុច​នេះ មូស​មិន​ហ៊ាន​កកើត​ក្នុងផ្ទះ​របស់​អ្នក​ទេ​!

    ​គ្មាន​អ្វីដែល​អាក្រក់​ជាង​ស្នាម​កន្ទួល​លើ​ស្បែក ឬ​ភ្ញាក់​កណ្ដាលយប់​ដោយសារ​មូស​ខាំ​ទេ​។ ហើយ​ប្រសិនបើ​យើង​អេះ​កន្លែង​ដែល​វា​ខាំ​អាច​នាំឱ្យ​ចេញឈាម ទៅជា​ស្នាម​ជាំ ជួនកាល​បន្សល់​ជា​សម្លាក​អចិ​ន្ត្រៃ​ក៏មាន​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ បើ​អាក្រក់​លើស​នេះ​ទៅទៀត មូស​អាច​បណា្ដ​ល​ឱ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​ដូចជា គ្រុនឈាម គ្រុនចាញ់ រលាក​ស្រោម​ខួរក្បាល ហ្ស៊ី​កា និង​កើត​លឿង​ទៀតផង​។​

​    ​ប្រសិនបើ​អ្នក​ចង់​មាន​សុវត្ថិភាព ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដេញ​មូស​ឱ្យ​ឆ្ងាយ​បែប​ធម្មជាតិ​។​

​    ​១. ដក ឬ​កប់​របស់​ដែល​អាច​ដក់​ទឹក​ក្នុងផ្ទះ​ចេញ​ឱ្យអស់​។​
​    ​២. កាក​កាហ្វេ​បាច​នៅ​កន្លែង​ដក់​ទឹក​ក្នុងផ្ទះ ព្រោះ​កាក​វា​ធ្វើឱ្យ​មូស​មិនអាច​ពង​ក្នុង​ទឹកបាន​។​
​    ​៣. ដាក់​ខ្ទឹមស​បួន ១០ កំពឹស​ដាំ​ក្នុង​ទឹក បន្ទាប់មក​ទុក​វា​ឱ្យ​ត្រជាក់​បាញ់​ជុំវិញ​ផ្ទះ​។​
​    ​៤. ដាំ​ផ្កា​កុលាប​នៅ​មាត់ទ្វា មាត់​បង្អួច​មូស​នឹងមិន​ហ៊ាន​ចូល​ផ្ទះ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់