adverise with khmeread 1

ប្រទះឃើញ​សត្វ​មាឌធំ​ចម្លែក​មិន​ធ្លាប់​ជួប​ពីមុន​នៅ​ឥណ្ឌូនេស៊ី​

    ​សត្វ​មួយ​ក្បាល​នេះ​ត្រូវបាន​សន្ម​ត់​ថា មានតែ​នៅក្នុង​រឿង​បែប​ទេវ​កថា​ហើយ​លាក់ខ្លួន​នៅក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ភាគ​ឦសាន នៅឯ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលនេះ តើ​សត្វ Bigfoot (​សត្វ​មាន​មាឌធំ​និង​ស្រដៀង​សត្វ​ស្វា ប៉ុន្តែ​គ្មាន​កន្ទុយ​) ពិតជា​ត្រូវបាន​គេ​ប្រទះឃើញ​ពិតមែន​ទេ​នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី​?

​    ​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​ខ្លី​មួយ​ដែល​ថត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានបង្ហាញ​អំពី​សត្វ​ចម្លែក​មួយ​ក្បាល​ដើរកាត់​ទឹកធ្លាក់​មួយកន្លែង​ដែល​នៅក្បែរ​ជម្រាលភ្នំ​។​

​    ​ដំបូង​វីដេអូ​ខាងក្រោម​នេះ​បានបង្ហាញ​អំពី​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​តំបន់​ព្រៃភ្នំ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ ប៉ុន្តែ​រំពេច​នោះ ស្រាប់​តែមាន​សត្វ​មួយ​ក្បាល​បាន​លេចឡើង​ហើយ​ដើរទៅ​ខាងស្តាំ​នៃ​ទឹកធ្លាក់​។​

​    ​អ្នកទស្សនា​មួយចំនួន​ជឿថា វីដេអូ​នេះ​គឺ​គ្រាន់តែ​ជា​កែច្នៃ​ដើម្បី​បោក​មនុស្ស​នៅលើ​អ៊ី​ធឺ​ណេ​ត​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាក្តី គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​តើ​វីដេអូ​ដែល​បង្ហាញ​ពី​សត្វ​ដែល​អាចជា​សត្វ Sasquatch ឬ Bigfoot នេះ​ត្រូវបាន​ថត​នៅពេលណា​ឡើយ ប៉ុន្តែ​បើ​យោងតាម​ការសង្កេត សត្វ​នេះ​គឺអាច​ខ្លាឃ្មុំ​ពណ៌​ខ្មៅ ដែលមាន​មាឌធំ​ចម្លែក​៕

ប្រភព៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់