adverise with khmeread Untitled 1

ពេទ្យ​បង្ខំចិត្ត​កាត់​លិង្គ​បុរស​ម្នាក់នេះ​ចោល​ឥត​ស្រណោះ ដោយសារ​មូលហេតុ​មហា​សែន​ហួសចិត្ត​!

    ​យោងតាម​ប្រភព​វេ​ប​សាយ Metro របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បានឱ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​គ្រូពេទ្យ​កាត់​លិង្គ​ចោល​បន្ទាប់ពី​ប្រើ​ដប​ធ្វើជា​ឧបករណ៍​សិច ហើយ​ធ្វេសប្រហែស​ធ្វើឱ្យ​ជាប់​លិង្គ​នៅក្នុង​ដប​អស់​រយៈពេល​បួន​ថ្ងៃ​។​

​    ​យោងតាម​គ្រូពេទ្យ​វះកាត់​ម្នាក់​បាន​និយាយថា បុរស​វ័យ ៥០ ម្នាក់​ដែល​គ្មាន​ប្រពន្ធ និង​សង្សារ​រូបនោះ​ចង់​ដោះទុក្ខសត្វ​ដោយ​ប្រើ​ដប​ធ្វើជា​ឧបករណ៍​ជំនួយ​ប៉ុន្តែ​សំណាងអាក្រក់​បែរជា​ជាប់​លិង្គ​នៅក្នុង​ដប ហើយ​មានការ​អៀនខ្មាស់​ពេក​មិន​ហ៊ាន​រក​គេ​ឱ្យជួយ​ទេ​។​

​    ​បួន​ថ្ងៃ​ក្រោយមក គាត់​ក៏​កើត​ជំងឺ​ដំបៅ​រលួយ​ដោយ​ធ្វើឱ្យ​លិង្គ​របស់គាត់​ចេញ​ពណ៌​ខ្មៅ និង​រលួយ​ដែល​នេះ​បាន​បង្ខំចិត្ត​គាត់​ទៅ​មន្ទីរពេទ្យ​តែម្តង​។​

​    ​លោកគ្រូ​ពេទ្យ Dennis Chirinos បាន​និយាយថា​បុរស​មិន​បញ្ចេញ​ឈ្មោះ​នេះ​នឹង​លែង​បានរួម​ភេទ​ជា​រៀងរហូត បន្ទាប់ពី​ពេទ្យ​កាត់ចោល​ចោល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ហុង​ឌូ​រ៉ា​ស​។​

​    ​លោកគ្រូ​ពេទ្យ​បាន​និយាយថា គាត់​បាន​ប្តូរ​ទីតាំង​បង្ហួរនោម​របស់​អ្នកជំងឺ ដូច្នេះ​គាត់​នៅ​អាច​នោម​បាន​។ លោកគ្រូ​ពេទ្យ​ក៏បាន​ព្រមាន​ថា ប្រសិនបើ​លោកអ្នក​ដាក់​លិង្គ​ចូលទៅក្នុង​ដប នោះ​វា​នឹង​បង្ក​ឱ្យ​សរសៃឈាម​លិង្គ​រួម​តូច ហើយ​ក្នុង​រយៈពេល​បួន​ម៉ោង អ្នកនឹង​អាច​បាត់បង់​លិង្គ​ទាំងស្រុង​។​

​    ​គាត់​ក៏បាន​រំ​ឮ​ក​ដល់​បុរសៗ​ទាំងឡាយ​ថា ពួកគេ​ត្រូវ​លាង​សម្អាត​លិង្គ​របស់​ពួកគេ​យ៉ាងតិចណាស់​បី​ដង​ក្នុង​មួយថ្ងៃ និង​បន្ទាប់ពី​ការ​រួមភេទ​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​ផ្សេងៗ​ដែល​អាច​នាំឱ្យ​កើត​ជំងឺមហារីក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់