adverise with khmeread 1

Swansea យល់ព្រម​លក់​ខ្សែបម្រើ Shelvey ឲ្យ Newcastle ក្នុងតម្លៃ ១២ លាន​ផោន​

គ្រូបង្វឹក​ក្រុម Swansea លោក Alan Curtis បាន​សារភាព​កាលពី​ថ្ងៃ​ចន្ទ​ថា ក្លឹប​នឹង​លក់​ខ្សែបម្រើ​របស់ខ្លួន​ទៅ​ឲ្យ​ក្រុម Newcastle នៅពេលដែល​តម្លៃ​ត្រូវ​រូ​វ​គ្នា​។ ឥឡូវ​តម្លៃ​ខ្លួន​កីឡាករ​រូបនេះត្រូវបាន​យល់ព្រម​ដោយ​ក្រុម Swansea ហើយ​ៗកីឡាករ Shelvey នឹងធ្វើ​តេស្តសុខភាព​ជាមួយ​ក្រុម​សារិកា​ព្រៃ​ក្នុងថ្ងៃអង្គារនេះ​។​

​ចាប់តាំងពី​គ្រូបង្វឹក​លោក Garry Monk ត្រូវបាន​បណ្តេញចេញអនាគត​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេសរូបនេះ​ប្រែជាស្រពិចស្រពិល ហើយ​កាលពីពេល​ថ្មីៗ​នេះ រូបគេ​ក៏​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករជម្រើសដំបូងដែរកាលពី​ជំនួប​ជាមួយ​ក្រុម​បិសាច​ក្រហម Man Utd​។

​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​ក៏បាន​វិលត្រឡប់​មកជួយ​ក្រុម​កាលពី​ថ្ងៃ​សោ​រ៍​ក្នុង​ការប្រកួត FA Cup ជាមួយ​ក្រុម Oxford ប៉ុន្តែ​ក៏បាន​ផ្ទុះ​កំហឹង​ជាមួយ​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​ក្រុម​មកពី​ក្របខ័ណ្ឌ​កំពូល​មួយ​នេះចាញ់​ក្រោម​ស្នាដៃ​ក្រុម​មកពី​ក្របខ័ណ្ឌ League Two របស់​អង់គ្លេស​។​

​ឥឡូវ​ពេលវេលា​របស់គេ​បានមក​ដល់​ហើយ ជាមួយនឹង​ក្រុម Newcastle ជិត​បំពេញ​នូវ​កិច្ចព្រមព្រៀង​ទិញ​រូបគេ​។​

​អតីត​ខ្សែបម្រើ​របស់​ក្រុម​ហង្ស​ក្រហម​រូបនេះរកបាន​ប្រាំបួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៧៧ ដង​ឲ្យ​ក្រុម Swansea ចាប់តាំងពី​រូបគេ​ផ្លាស់​ពី​ក្រុម Liverpool ក្នុងតម្លៃ​ ៥ ​លាន​ផោន​កាលពី​ឆ្នាំ ២០១៣៕

adverise with khmeread
ប្រភព៖ ថកស្ប៉ត

មតិយោបល់