adverise with khmeread Unnamed %281%29

បើករថយន្ត​បុក​ម៉ូតូ​មួយគ្រឿង​ហើយ​បើក​គេចខ្លួន​ជ្រុល​ទៅបុក​ដើមឈើ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​ហើយ​ស្រវឹង​បាន​បើក​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​និង​ជ្រុល​ទៅបុក​ដើម​ក្រខុប​មួយ​ដើម​បាក់​​ដល់​ដី ទៅមុខ​លែងរួច។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​ថ្ងៃទី​១៦​ ខែតុលា ឆ្នាំ២០១៦​ ត្រង់ចំនុច​ផ្លូវ​៥៩៨​កែង​ និង​ផ្លូវ​៣២៧ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ហើយ​ចាប់បាន​ត្រង់ចំនុច​មុខផ្ទះ​លក់​គ្រឿងអគ្គិសនី យីហោ ងួន គឹម​ហ៊ាន ស្ថិត​ផ្ទះ​លេខ​១១០ AB ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ា​កតា​កូ​ម៉ា​ពណ៌​ឈាមជ្រូក​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-3452 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​អ្នកបើកបរ​រថយន្ត​ស្រវឹង​ទើប​បើក​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក​បុក​ចំ​ពីក្រោយ​តែ​សំណាងល្អ​ម៉ូ​តូ​រងគ្រោះ​នោះ​ដួល​ហើយ​រងរបួស​ស្រាល​។​

    ភ្លាមៗ​នោះ​រថយន្ត​បំណង​បើក​គេច​យករួចខ្លួន​តែ​ពេល​បើក​មកដល់​មុខ​បន្តិច​ដោយ​ខ្លាច​បុក​រថយន្ត​មួយគ្រឿង​ដែល​ជិះ​ច្រាសទិស​គ្នា​ហើយ​បាន​បត់​ចូល​បូរី​បណ្ដាលឱ្យ​អ្នកបើក​បរបាន​ទាញ​ចង្កូត​គេច​ពី​រថយន្ត​នោះ​ហើយ​បាន​ជ្រុល​ទៅបុក​ដើម​ក្រខុប​ដែល​ដាំ​នៅមុខ​ផ្ទះ​ខាងលើ​បណ្ដាល​ឱ្យដាច់​ខ្ទាត​ទៅ​ប៉ះ​និង​របង​ស​ង្ក័​សី​ដែល​ដាក់​បាំង​ដីឡូត៍​ទុកចោល​មួយកន្លែង​ដែល​នៅជាប់​កន្លែងកើតហេតុ​នោះ​។​

    បើតាម​មន្ត្រី​ចរាចរណ៍​បានឱ្យដឹងថា អ្នកបើកបរ​ខាងលើ​ឈ្មោះ អ៊ី វ៉ាន់​នី ភេទ​ប្រុស អាយុ ៣៣ ​ឆ្នាំ មុខរបរ អ្នកបើកបរ រថយន្ត​ឱ្យ​ក្រុមហ៊ុនស្រា​បៀ ស៊ីធី​ហ្គោល ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ក្រោយពេល​កើតហេតុ​អ្នកបើកបរ​ និង​រថយន្ត​ត្រូវបាន​ប៉ូលិស​ធ្វើការ​វាស់វែង​ និង​បញ្ជូន​យកទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ រីឯ​ម៉ូតូ​រងគ្រោះ​វិញ​ដោយសារតែ​មិន​រងរបួស​និង​ខូចខាត​អ្វី​ធ្ងន់​ទើបបានជា​លើក​ម៉ូតូ​ហើយ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ៕​

 

adverise with khmeread

មតិយោបល់