adverise with khmeread Leo messi was sick on the bench

Leo Messi អង្គុយ​ទាំង​មាន​អា​ការៈមិន​ស្រួលខ្លួន​នៅ​កៅអី​បម្រុង មុននឹង​ចូលមក​ស៊ុត Depotivo បាន​មួយ​គ្រាប់​

    ​ការមើលឃើញ Lionel Messi កំពុង​ក្អួត គឺ​មិនមែនជា​រឿង​ចម្លែក​អ្វីមួយ​នោះឡើយ​។​

​    ​វីរបុរស​បាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​មាន​អា​ការៈមិន​ស្រួលខ្លួន អំឡុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក World Cup ជាមួយ​អាល្លឺម៉ង់​។​

​    ​Leo Messi ក៏​ធ្លាប់​លេបថ្នាំ​អំឡុង​ការប្រកួត​ឈ្នះ​របស់ Barcelona លើ Roma ផងដែរ​។​

​    ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន Leo Messi បាន​វិលត្រឡប់​មកកាន់​ក្រុម​អ្នកមាន​បុណ្យ Barcelona វិញ បន្ទាប់ពី​របួស​។​

​    ​ការប្រកួត​ចុងក្រោយ​របស់ Messi គឺ​ស្ថិតនៅក្នុង​ការប្រកួត​ប​ញ្ច​ប់​ត្រឹម​លទ្ធផល ១-១ ជាមួយ Atletico Madrid ។ ចាប់តាំងពី​ពេលនោះ​មក ប្រធាន​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បាត់បង់​ឱកាស​ជាច្រើន​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup សម្រាប់​អា​ហ្ស​ង់​ទីន​។​

​    ​វីដេអូ​ដ៏​អស្ចារ្យ​នៃ​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់ Messi កំពុង​ក្អួត គឺអាច​បង្ហាញថា Messi ជាការ​ពិត​គឺជា​មនុស្ស និង​ចេះ​ឈឺ​ដូច​គេឯង​ដែរ​។​

​    ​Messi បាន​រត់​ចូល​ទីលាន​សម្រាប់​ជំនួប​ជាមួយ Deportivo La Coruna នៅ​នាទី​៥៥ និង​បាន​ស៊ុត​បញ្ចូល​ទី​ភ្លាមៗ​ត្រឹម​រយៈពេល​បី​នាទី​បន្ទាប់ ពី​បាល់​បញ្ជូន​ដ៏​ស្រស់ស្អាត​ពី Neymar ៕

 

adverise with khmeread

មតិយោបល់