adverise with khmeread Unnamed %281%29

បើក​ម៉ូតូ​លឿន វ៉ា​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​ ៣ ​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ ម៉ាក SL មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​បាន​ព្យាយាម​វ៉ា រថយន្ត​នៅ​ពីមុខ មិន​ផុត​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា​ជិះ​ដោយ​បុរស​និង​នារី​២​នាក់ បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង ​៣​ នាក់​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាល​វេលា​ម៉ោង៨ ​និង​៥០​នាទី​ថ្ងៃទី​១៦​ ខែតុលា ​ឆ្នាំ​២០១៦​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ។​

    ប៉ូលិស​និយាយថា ម៉ូតូ ធំ​បង្ក ម៉ាក SL ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT .3446​ បើកបរ​ដោយ​បុរស​ម្នាក់​ស្គាល់ឈ្មោះ​បើក​ដោយ​ល្បឿន​លឿន​រងរបួស​ធ្ងន់​។ ចំណែក ម៉ូតូ ម៉ូតូ មួយ គ្រឿង ទៀត ម៉ាក វ៉េវ​អាវ​ហ្វា​ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AE.8314 ​បើកបរ​ដោយ​បុរស​ម្នាក់​នឹង​ឌុប​នារី​ម្នាក់​ដោយ​មិនបាន​ស្គាល់ឈ្មោះ​រងរបួស​ធ្ងន់​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេ​ឃើញ បុរសម្នាក់បើកម៉ូតូធំម៉ាក SL ​ពណ៌​ទឹកប្រាក់ ​តាម​បណ្តោយ​ផ្លូវជាតិ​៣​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​ល្បឿន​លឿន​ ហើយ​បាន​បើក​វ៉ា​រថយន្ត​នៅ​ពីមុខ​ដែល​ស្រប​ទិស​គ្នា​ហើយ​បាន​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​រងគ្រោះ​ចំ​ផ្នែក​ខាងឆ្វេង ​បណ្តាលឱ្យ​ដួល​អូស​ទាំងសងខាង​ខ្ទាត​ពីគ្នា​ជាង​២០​ម៉ែត​រងរបួស​ធ្ងន់​ដង្ហើមចង្រិត​ទាំង​៣​នាក់​តែម្តង។​

    ក្រោយពេលកើតហេតុភាគីខាងម៉ូតូ វ៉េវ​អាវ​ហ្វ៊ា ជិះគ្នា ២ ​នាក់​បុរស​និង​នារី ដោយ​បុរស រងរបួស​បាក់​កដៃ​ខាងឆ្វេង​ និង​រយះ​ប្រអប់ជើង​ខាងឆ្វេង រីឯ​នារី​ជិះ​ជាមួយគ្នា រយះ​ប្រអប់ជើង​ខាងឆ្វេង​ទាំង ​២​ នាក់​ខាងលើ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ​ដឹក​ជនរងគ្រោះ​ទៅ មន្ទីរពេទ្យ ព្រះកុសុមៈ។​

    ចំណែក បុរស ជិះ ម៉ូតូ ធំ ម៉ាក SL​ ដួល​អូស​បាក់​ភ្លៅ​ខាងឆ្វេង​បី​កំណាត់​ត្រូវបាន​បងប្អូន​ដឹក​តាម​ម៉ូតូ​កង​បី​យកទៅ ព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ ដែរ​។​

    ដោយឡែក​ម៉ូតូទាំងពីរគ្រឿង ត្រូវបាន​ប៉ូលីស​ជំនាញ​ចរាចរណ៍​ខណ្ឌ​មក​ធ្វើ​វាស់វែង​នាំយក ទៅកាន់​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់