adverise with khmeread Anderson fight

អតីត​កីឡាករ​បិសាច​ក្រហម Anderson ដាល់​មួយ​ដៃ​ចូល​កញ្ចប់មាត់​មិត្ត​រួម​ក្រុម​ហូរឈាម​ទាំង​ព្រឹក​

    ​តើ​មានរឿង​អ្វី​ទៅ Anderson?

​    ​ក្នុង​ឆ្នាំ​២០០៨ គឺ មួយឆ្នាំ​បន្ទាប់ពី Alex Ferguson បាន​ចុះហត្ថលេខា​ទិញយក​គាត់​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ពី Porto សមត្ថភាព​គាត់​គឺ​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ដូចជា Lionel Messi, Cesc Fabregas និង Sergio Aguero ដែលមាន​លទ្ធភាព​ឈ្នះ​ពានរង្វាន់ Golden Boy​។​

​    ​បន្ទាប់ពី​រយៈពេល​ប្រាំបី​ឆ្នាំ​ដ៏​យ៉ាប់យ៉ឺន​នៅ Old Trafford ទីបំផុត​គាត់​បានធ្វើ​ការផ្លាស់​លំនៅ​របស់ខ្លួន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ប្រេ​ស៊ី​ល​របស់គាត់​វិញ ដោយបាន​ចុះហត្ថលេខា​សម្រាប់​ក្រុម Internacional ក្នុង​ឆ្នាំ ២០១៥​។​

​    ​ហើយ​បច្ចុប្បន្ន នៅទីនេះ​គាត់​កំពុង​ដាល់​មិត្ត​រួម​ក្រុម​របស់គាត់ William ក្នុងអំឡុងពេល​ហ្វឹកហាត់​កាលពី​សប្តាហ៍​មុន​។​

​    ​កំហឹង​របស់ Anderson បានធ្វើឱ្យ William បែក​មាត់​ហូរឈាម​ឈុ​ល​។​

​    ​ចាប់តាំងពី​ពេលនោះ​មក Internacional បាន​ផ្អាក Anderson ជុំវិញ​ឧ​ប​ទ្ទេវ​ហេតុ​មួយ​នេះ ហើយ​អនាគត​របស់គាត់​នៅ​ក្លឹប​មួយ​នេះ បាន​ធ្លាក់​ចូលទៅក្នុង​មន្ទិលសង្ស័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​៕

 

adverise with khmeread

មតិយោបល់