adverise with khmeread Untitled 1

Cristiano Ronaldo បង្អួត​ឡាន​ថ្មី​តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ ក្រោយ​បំបាក់ Betis យ៉ាង​ចាស់ដៃ​

    ​Cristiano Ronaldo បាន​បង្ហោះ​រូបភាព​របស់គាត់​មួយ​សន្លឹក​ដែល​កំពុង​ឈរ​នៅ​ពីមុខ​រថយន្ត Lamborghini Aventador របស់គាត់ បន្ទាប់ពី​អធិរាជ​ស Real Madrid បានធ្វើ​ដំណើរ​ទៅ​កម្ទេច Real Betis ដល់ផ្ទះ​ក្នុង​លទ្ធផល ៦-១ ក្នុងជំនួប​លី​ក​កំពូល La Liga កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់គាត់​ឈរ​នៅ​ពីមុខ​រថយន្ត Lamborghini ដ៏​ប្រណិត​របស់ខ្លួន និង​បាន​បន្ថែម​ចំណងជើង​ពីក្រោយ​រូបថត​មួយ​នេះ​ថា "Bom dia (​អរុណសួស្តី​)​។​

​    ​រថយន្ត​ម៉ាក Aventador កម្លាំង​សេះ​ពី ៥១៥ ទៅ ៥៥២ kW នេះ​ត្រូវបាន​គេ​ជឿថា​មានតម្លៃ ២៧០.០៤០​ផោន (៣១៦.០៩៨ ដុល្លារ​)៕

adverise with khmeread

មតិយោបល់