adverise with khmeread Unnamed %281%29

ម៉ូតូ​២​គ្រឿង​ជិះ​ទាក់​ដៃចង្កូត​គ្នា ដួល​ចូល​កង់​រថយន្ត បុក​ស្លាប់​បុរស​ម្នាក់ ​និង​នារី​ម្នាក់​របួសធ្ងន់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង រីឯ​នារី​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ជួប​គ្រោះថ្នាក់ ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ផ្សេងទៀត បណ្តាលឱ្យ​ដួល​ចូល​ទៅខាង​ផ្លូវ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ប៉ើង​ជាង​១០​មែត្រ​។​

    គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥ ​និង​៥០​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ មុខ​បុរី​ញ៉ូ​ថោ​ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សព​បុរសរងគ្រោះ ឈ្មោះ អែម សា​រ៉​ត អាយុ ១៨ ​ឆ្នាំ ​មុខរបរ បុគ្គលិក ភេសជ្ជៈ​កូកាកូឡា ស្នាក់នៅ​ឃុំ​បែក​ចាន ស្រុក អង្គស្នួល​ខេត្តកណ្តាល មាន​ស្រុកកំណើត​នៅ​ភូមិ​ចុងកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ។​

    ចំណែក​នារី​រងរបួស​ធ្ងន់​មានឈ្មោះ អោប សុជាតា អាយុ​ ១៥​ ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ជាមួយគ្នា ត្រូវជា​ឪពុកមា ​និង​ក្មួយ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ម៉ាក XR ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-8802​។​

    ដោយឡែក​រថយន្ត​បង្ក ម៉ាក​សាំង​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AK-6745 ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

    តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ម៉ូតូ​ជនរងគ្រោះ​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​។​ លុះ​មកដល់​ចំណុចកើតហេតុ ​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ទើប​ដួល​ខ្ទាត​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ខណៈ​ពេលនោះ​រថយន្ត​បង្ក​បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បុក​ជនរងគ្រោះ​ទាំង​២​នាក់​អូស​ជាង​១០​ម៉ែត្រ​ស្លាប់​បុរស​ម្នាក់​នៅ​កន្លែង​ និង​ក្មេងស្រី​ជា​ក្មួយ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ សុ ធា​រិ​ទ្ធ បែក​ចាន​មកជួយ តែ​ដោយសារតែ​របួសធ្ងន់​ពេក ក៏​ត្រូវបាន​សាច់ញាតិ​ឱ្យ​ដឹក​យកទៅ​មន្ទីរពេទ្យ​ព្រៈ​កុសុមៈ​។

    ក្រោយ​កើតហេតុ​ប៉ូលិស​ជំនាញ​ចរាចរណ៍​បានមក​វាស់វែង ម៉ូតូ​និង​រថយន្ត​បង្ក​និង​បានរៀបចំ​ឯកសារ​ប្រគល់​សព​បុរសរងគ្រោះ​ឱ្យទៅ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ទួល​អស់លោក​ក្នុង​ខណ្ឌឫស្សីកែវ តាម​ប្រពៃណី​។​ ចំណែក​រថយន្ត​ និង ម៉ូតូ សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់