adverise with khmeread Alex

Alex Oxlade អាចនឹងចាកចេញពីក្លឹប Arsenal

          ការប្រកួតដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Nottingham Forest នៅ​ក្រប​ខណ្ឌ​ League Cup កាល​ពីខែ​មុន​គឺ​ជាពេលវេលាតែមួយគត់​ដែល​ខ្សែបម្រើ​ស្លាប Alex Oxlade Chamberlain បាន​បង្ហាញ​មុខ​ជាមួយ Arsenal ពេញ​៩០​នាទី​នៅ​រដូវ​កាល​នេះចាប់​តាំង​ពី​ផ្ទេរមកកាន់​ក្លឹប Arsenal​ ។  

          កីឡាករ Alex Oxlade Chamberlain បាន​សារភាព​ថា ខ្លួន​ប្រហែល​ជា​ចាក​ចេញពី​ក្លឹប​ Arsenal ប្រសិន​បើ​​ត្រូវ​បាន​ដក​ចេញពី​ក្រុម​ជម្រើស​ដំបូង។​​ Alex Oxlade វ័យ​២៣​ បាន​និយាយថា កង្វះសកម្មភាព​នៅ​លើ​ទី​លាន​គឺជា​រឿង​គួរ​ឲ្យ​ខកចិត្ត​បន្ទាប់ពី​ខកខាន​មិន​បាន​លេងជាង​៣០​ប្រកួតមក​ហើយ​ ។

          Alex Oxlade បន្តថា ​ប្រហែល​ជាខ្ញុំ​ត្រូវ​ពិបាកចារណាចាក​ចេញ​ពី​ពហុកី​ឡា​​ដ្ឋាន Emirates ដើម្បី​ទទួល​បាន​ឱកាសសម្រាប់​អាជីព​របស់ខ្ញុំ។ ​គោល​បំ​ណងតែមួយគត់​របស់ខ្ញុំគឺជួយ​ក្រុម​​ Arsenal ហើយ​ជំរុញខ្លួន​ឯង​លេងនៅក្នុង​ក្រុម​នេះ​ ខ្ញុំ​ស្រឡាញ់​ក្លឹប Arsenal ពីព្រោះ Arsenal គឺជា​ក្លឹប​ធំ ហើយ​ជា​ក្រុម​ដ៏អស្ចារ្យ ៕

adverise with khmeread

មតិយោបល់