14724204 1148343855252488 388321769 o

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ការជួញដូរ​ និង​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​

    ពោធិ៍សាត់ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​កម្លាំង​អធិការ​ប៉ូលិស​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ លោក ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​ខេត្តពោធិ៍សាត់​បាន​បង្ក្រាប​ការជួញដូរ​ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅក្នុង​សណ្ឋាគារ​វិមាន​ទិព្វ​បន្ទប់​លេខ​២០៥ ស្ថិត​ក្នុងភូមិ ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​នៅវេលា​ម៉ោង១២ ​និង​៤០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ពីរ​នាក់​គឺ ១-​ឈ្មោះ ម៉ុ​ល គឹម​សេង ភេទ​ប្រុស អាយុ​ ២៩ ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ, ២-​ឈ្មោះ សៅ ស្រី​និ​ច ភេទ​ស្រី អាយុ ២០ ឆ្នាំ រស់នៅ​ភូមិដ​ង្គា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​ដកហូត​ម្សៅ​ក្រាម​ ​ពណ៌​ស ទម្ងន់ ១១.០៦ ក្រាម ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ថង​ច្រក​គ្រឿងញៀន​មួយចំនួន ដប​សំរាប់​ជក់ ចំនួន​១ ដែកកេះ​ចំនួន​២ និង​សម្ភារៈ​មួយចំនួនទៀត​។​

    វត្ថុតាង​ខាងលើ និង​ជនសង្ស័យ​ឃាត់​ត្រូវបាន​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ពោធិ៍សាត់​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

មតិយោបល់