Untitled 1

Man Utd បង្កើនល្បឿនក្នុងការតាមប្រមាញ់ Antoine Griemann

          ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​របស់​ក្លឹប Atletico Madrid ​កីឡាករ Antoine Griezmann ​គឺជា​គោល​ដៅ​ដ៏សំខាន់ដើម្បីជំនួសតំណែងរបស់​កីឡាករចាស់​វស្សា​ Wayne Rooney ។

          ប្រធាន​ក្លឹប​ Man Utd ​ជឿថា Griezmann គឺជា​បេក្ខភាព​ដ៏សំខាន់ដែល​អាច​បន្ត​តំណែង​ប្រធាន​ក្រុម​ Rooney។ អនុប្រធាន​នាយក​ប្រតិបត្តិ​ លោក Ed Woodward​ បាន​បញ្ជាក់ថា Man Utd សង្ឃឹបថា ​ខ្សែប្រយុទ្ធ​តម្លៃ​៨០​លាន​ផោន​រូបនេះ​គឺជា​គោល​ដៅ​ផ្ទេរ​ចម្បង។

          បើទោះបីជា​លោក Jose Mourinho បង្ហាញការ​គាំទ្រ​ចំពោះ​ Rooney ក៏ ដោយ ក៏គ្រូបង្វឹករូបនេះ មិន​គិត​ឃើញថា ប្រធាន​ក្រុម​រូបនេះ​នឹង​មាន​អនាគត​យូរអង្វែង​តទៅទៀតដែរ។

          កិច្ច​ព្រមព្រៀង​ផ្ទេ​រ​មក​កាន់​ពហុកីឡាដ្ឋាន Old Trafford របស់ Griezmann គឺជាសញ្ញានៃការបញ្ចប់​អាជីព​របស់ Rooney នៅក្លឹប Man Utd។ Rooney អាច​នឹង​ទទួល​បានឱកាស​ឲ្យ​ផ្ទេរ​ចេញ​ក្នុងតម្លៃខ្ពស់ដើម្បីទៅ​លេងនៅក្លឹបចិន​ឬ​ទៅ​អាមេរិក៕

មតិយោបល់