00000

ឆក់ខ្សែភ្លើង​ដាច់​ឆក់​ស្លាប់ ​ខណ:ពេលឡើងប្រក់សំយ៉ាបផ្ទះ

    ភ្នំពេញ ៖ ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ក្រោយពី​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុម​: ខណ​:​ពេល​ឡើង​ប្រក់​ដំបូល​សំ​យ៉ាប​ផ្ទះ​ប៉ះ​ខ្សែភ្លើង​។​
    គ្រោះថ្នាក់​ការងារ​ខាងលើនេះ​កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១​មករា​២០១៦​នៅក្នុង​ផ្ទះ​វីឡា​មួយកន្លែង​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
    ប៉ូលិស​និយាយថា សព​ឈ្មោះ ជា សារ៉ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ស្រុកកំណើត ភូមិ​ស្វាយ​ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​
    បុរស​ម្នាក់​ឈ្មោះ សឿង សុខ អាយុ​៣៧​មុខរបរ​ជាង​ផ្សា​ដែក​បាន​ឲ្យ​ដឹងថា​នៅមុន​កើតហេតុ​រូបគេ​ទាំង​២​នាក់​បាន​ឡើង​ប្រក់​ដំបូល​សំយាបផ្ទះ​នៅ​ចំណុច​ខាងលើ​ដោយ​ឡើង​តាម​ទ្វារ​បង​មុខផ្ទះ​។​
   ពេល​ប្រក់​ហើយ​ជនរងគ្រោះ​បាន​ចុះមក​ដី​មុន​ស្រាប់តែ​ប៉ះ​ខ្សែភ្លើង​ឆក់​ជាប់​នៅលើ​ទ្វាររបង​ផ្ទះ​តែម្តង​ហើយ​ត្រូវបាន​ក្មួយប្រុស​ទៅ​ជួយ​ហើយ​បាន​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុម​:​។​
   តែ​ជា​អកុសល​ពេលមកដល់​ពេទ្យ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា​បុរស​ខាងលើ​បាន​ស្លាប់បាត់​ហើយ​។​ក្រោយ​កើតហេតុ​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រក​កំណើត​តាម​ប្រពៃណី​៕​

មតិយោបល់