adverise with khmeread Untitled 1

Chelsea ដេញតាម Liverpool ដើម្បីផ្ទេរខ្សែបម្រើវ័យក្មេង Ruben Neves

          កីឡាករ Ruben Neves ​វ័យ​១៩​ឆ្នាំ​របស់​ក្លឹប Porto កំពុងតែស្ថិតនៅក្រោម​ការតាមប្រម៉ាញ់ពីក្លឹប Chelsea និងក្លឹប​ Liverpool។​ ក្លឹប​តោខៀវ​ចង់​បាន​ខ្សែ​បម្រើ​​វ័យ​ក្មេង​រូបនេះនិងចង់​ផ្តល់​​តម្លៃ​ប្រហែល​២៤​លាន​ផោន​ បូកថែម​កីឡាករ​ម្នាក់ទៀត​ ដើម្បីបង្រាប់​តម្លៃ​៣៥​លាន​ផោន។

          ចំណែកក្លឹប Liverpool ​និងក្លឹប​ Valencia ក៏កំពុងតែចាប់​អារម្មណ៍​ និង​​តាម​ឃ្លាំ​មើល​កីឡាកររូបនេះផងដែរ។ ក្លឹប Juventus បានចាប់អារម្មណ៍ Neves​ហើយ​បាន​តាម​ដាន​កីឡាករ​វ័យ​ក្មេង​រូប​នេះ​តាំងពី​ឆ្នាំ​២០១៤មក។

          Neves ​ចាប់ផ្តើម​បាន​ល្អ​នៅ​រដូវ​កាល​នេះ​នៅ​ប្រទេស​ព័រទុយហ្គាល់​ ហើយ​ទម្រង់​លេងដ៏ល្អនេះ​បាន​ធ្វើ​ឲ្យ​ក្លឹបនៅក្របខណ្ឌ PL ចាប់​អារម្មណ៍ខ្លាំង​៕

adverise with khmeread

មតិយោបល់