adverise with khmeread 14699912 1148347698585437 1577142571 n

ឃាត់ខ្លួន​ជនសង្ស័យ​​ ២​ នាក់​ដកហូត​បាន​កុំព្យូទ័រ ​និង​ទូរស័ព្ទ​ប្រគល់ជូន​ម្ចាស់​វិញ​

    បាត់ដំបង ៖ ប៉ូលិស​ការិយាល័យ​ជំនាញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​កាលពី​ថ្ងៃទី​១៦ ​តុលា​ម្សិលមិញ ពាក់​ព័​ន្ធ នឹង​ករណី លួច​ទ្រព្យសម្បត្តិ​ក្នុង​អង្គភាព​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ពេទ្យ​ព​២) កាលពី​ថ្ងៃទី១២ តុលា ឆ្នាំ២០១៦ កន្លងទៅ​។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​១-​ឈ្មោះ ប៉ិ​ត ឈឿន ហៅ សំ ឈឿន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ​រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ និង​២-​ឈ្មោះ ឈឹង ចំ​រ៉ើន ហៅ រ៉ើ​ន ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង។ ​ដកហូត​បាន កុំព្យូទ័រ​ឡែ​ប​ថប​ (Laptop ) ចំនួន ​០១ គ្រឿង  និង​ទូ​រ​ស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន (iPhone) ​ចំនួន ​០១ ​គ្រឿង​។​

    លោក​វរសេនីយ៍ទោ អូន ហ្វៃ នាយប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន បញ្ជាក់ថា សម្ភារៈ​ដែល ដកហូត​បាន​នេះ​ត្រូវ​ប្រគល់ជូន​ម្ចាស់​វិញ ហើយ​ជនសង្ស័យ​នឹង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់