adverise with khmeread Natmain

បេ​ក្ខ​នារី​សិង្ហ​បុរី​ស្រែកច្រៀង​ពិ​រោះ​ពេក​ធ្វើ​គណៈកម្មការ The X Factor Australia និង​ទស្សនិកជន​ហើប​គូថ​ពី​កៅអី​គ្រប់គ្នា​

    ​សិង្ហ​បុរី​ប្រហែល​ជាមាន Nathan Hartono ទី​២​ហើយ ហើយ​នាង​ត្រូវបាន​គេ​ស្គាល់ Natalie Ong វ័យ ១៥ ឆ្នាំ​។​

​    ​នាង​បានធ្វើឱ្យ​អ្នកទស្សនា​ក្នុង​កម្មវិធី The X Factor Australia ឆ្នាំ ២០១៦ ដែល​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី ៣ តុលា ហើប​គូថ​ពី​កៅអី​គ្រប់គ្នា​។​

​    ​Natalie បាន​ច្រៀង​បទ​ចម្រៀង The Voice Within របស់​តារាចម្រៀង Christina Aguilera ធ្វើឱ្យ​គណៈកម្មាការ​ដូចជា Adam Lambert និង Iggy Azalea ទប់ចិត្ត​រំភើប​មិនបាន​។​

​    ​យោងតាម​វេ​ប​សាយ Stomper Zed នាង Natalie បានឈ្នះ​នៅក្នុង​វគ្គ​ដំបូង និង​ត្រូវបាន​បន្តទៅ​ប្រកួត​ខាងមុខ​ទៀត​។ ថា​តើ​សមត្ថភាព​របស់​នាង​អស្ចារ្យ​យ៉ាងណា​ទើបបានជា​អាច​ឆ្លងទៅ​វគ្គ​បន្ទាប់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់