14625685 1148352081918332 1846244579 o

កងកម្លាំង ​វរៈការពារ​​ព្រំដែន ​២ ​រូប​ត្រូវ​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

    រតនគិរី ៖ មន្ត្រី​កងកម្លាំង​ការពារ​វរ​ព្រំដែន​ ២ ​នាក់​ត្រូវ​សមត្ថកិច្ច​ការពារ​ព្រំប្រទល់​ប្រទេស​វៀតណាម​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ​ខែតុលា​ ឆ្នាំ២០១៦​ នៅ​ឃុំ​ឡាយ​តន ស្រុក​ដាក់​គើ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម​ ពាក់ព័ន្ធ​ពីបទ​ជួញដូរ​ថ្នាំញៀន​ឆ្លងដែន​។​

    សមត្ថកិច្ច​វៀតណាម​បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​គឺ​១-​ឈ្លោះ ​ចប សា​មាន​ ជា​មន្ត្រីប៉ូលិស​ការពារ​ព្រំដែន និង​២-​ឈ្មោះ​ អាង វុទ្ធី​ ជាមន្ត្រី​យោធា​ ​វរៈការពារ​​ព្រំដែន​លេខ​១០២ បាន​ជួញដូរ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ធ្វេ​តា​មីន (​ហៅ​ម៉ា​ទឹកកក​)​ មាន​ទម្ងន់​១​គី​ឡូក្រាម​។​

    បច្ចុប្បន្ន​វៀតណាម​បញ្ជូន​បន្តទៅ​ថ្នាក់លើ​របស់គេ​ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​តាមច្បាប់​ប្រទេស​វៀតណាម។​

    មេបញ្ជាការ​វរៈទាំងពី​រលោក​ ​ងួន សុ​វណ្ណា និង​លោក អ៊ុក សិទ្ធី​ បាន​បញ្ចា​ក់ថា ករណីនេះ​លោក​មិន​ហ៊ាន​ស​និ្ន​ដ្ឋា​ន​ថា​យ៉ាងណា​នោះទេ បើ​គ្រាន់តែ​យើង​សុំ​ជួប​សួរ​សុខ​ទុក​ក៏​មិនបាន​ផង ​ហើយ​អ្នកណា​ធ្វើ​អ្នកនោះ​ទទួល​មិន​ពាក់ព័ន្ធ​អ្វី​ដល់​អង្គភាព​នោះទេ​៕

មតិយោបល់