adverise with khmeread Jia jia

ខ្លាឃ្មុំ​ផេ​ន​ដាយ​ក្ស​ចាស់​បំផុត​របស់​ពិភពលោក​ស្លាប់​នៅ​អាយុ ៣៨ ឆ្នាំ​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​មួយរយៈ​ខ្លី​

​    ​ខ្លាឃ្មុំ​ផេ​ន​ដាយ​ក្ស​ចាស់​ជាងគេ​លើ​ពិភពលោក​ស្លាប់​នៅ​អាយុ ៣៨ ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​ខ្លាឃ្មុំ​ផេ​ន​ដា​ឈ្មោះ Jia Jia ដែល​គិត​ទៅ​មាន​អាយុ​ស្មើនឹង​មនុស្ស​អាយុ ១១៤ ឆ្នាំ​មួយ​ក្បាល​នេះ ត្រូវបាន​យកទៅ​មន្ទីរ​ពេទ្យសត្វ បន្ទាប់ពី​វា​ឈឺ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។​

​    ​វា​បាន​បាត់បង់​ចំណង់​អាហារ ខណៈដែល​ស្ថិតក្រោម​ការថែទាំ​នៅ​ឧទ្យាន Ocean Park នៅ​ហុងកុង កន្លែង​ដែល​ខ្លាឃ្មុំ​ផេ​ន​ដា​ញី​នេះ​រស់នៅ​តាំងពី​ឆ្នាំ ១៩៩៩​។​

​    ​ឈ្មោះ Jia Jia មានន័យថា "​ល្អ​"​។ វា​ស៊ី​អាហារ​ត្រឹមតែ ៣ គីឡូក្រាម​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ដែលជា​ធម្មតា​វា​ស៊ី ១០ គីឡូ ខណៈដែល​វា​ស្រក​ពី ៧១ គីឡូ ទៅ ៦៧ គីឡូក្រាម​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​នៅក្នុង​ឧទ្យាន​នោះ​។​

​    ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហុងកុង​ក៏​ថ្លែងអំណរគុណ​ដល់​ឧទ្យាន​ដែល​បាន​មើលថែ Jia Jia ហើយ​បាន​សម្ដែង​ការសោកស្ដាយ​ដែល​បាត់បង់​សត្វ​ដែល​ជិត​ផុត​ពូជ​មួយ​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់