adverise with khmeread Untitled 1

មិនដែល​ឃើញ​ទេ​! នេះ​ជា​សំពៅ​យក្ស​របស់​មហាសេដ្ឋី​រុស្ស៊ី​តម្លៃ​ថ្លៃ​កប់​ក្តោង​

    ​កំពូល​សំពៅ​កម្សាន្ត​តម្លៃ ៣៣០ លាន​ផោន (​ជាង ៤០១ លាន​ដុល្លារ​) របស់​មហាសេដ្ឋី​ពាន់​លាន​រុស្ស៊ី​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជានា​វា​កម្សាន្ត​ធំជាងគេ​បំផុត​មិន​ធ្លាប់​បើក​លើ​សមុទ្រ​ពីមុនមក បន្ទាប់ពី​វា​បាន​សាកល្បង​បើក​លើ​សមុទ្រ​ដោយ​ជោគជ័យ​លើកដំបូង​ជា​ផ្លូវការ​មក​នោះ​។​

​    ​នាវា​យក្ស​ហៅថា Sailing Yacht A នេះ​គឺជា​នាវា​ដ៏​ធំ​បំផុត​ចុងក្រោយ​មួយទៀត​ក្នុង​ប្រជុំ​នាវា​ជាច្រើន​គ្រឿង​ទៀត​របស់​មហាសេដ្ឋី​លោក Andrey Melnichenko ដែល​គេ​ជឿថា​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៨,៦ ពាន់​លាន​ដុល្លារ​ផោន (​ជាង ១០៣ ពាន់​លាន​ដុល្លារ​)​។​

​    ​វា​ស្ថិតក្រោម​ការសាកល្បង និង​ធ្វើដំណើរ​ជា​លើកដំបូង​នៅ​ឆ្នេរ Strande ជិត​ទីក្រុង Kiel ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់​។​

​    ​សំពៅ​យក្ស ៨ ជាន់​នេះ​មាន​ក្ដោង​ចំនួន​បី​កម្ពស់​ជិត ១០០ ម៉ែត្រ និង​នៅ​បាត​របស់​វា​មាន​ព័ទ្ធ​ទៅដោយ​កញ្ចក់​ក្រាស់​សម្រាប់​មើល​ទេសភាព​ខាងក្រោម​ទឹក​ផងដែរ​។​

​    ​វា​ប្រើ​នូវ​បច្ចេកវិជ្ជា​ប្រព័ន្ធគ្រប់គ្រង​ឌីជីថល ដែលមាន Touch អ្នក​អាច​បញ្ជា​លើក​និង​ទម្លាក់​យុថ្កា​និង​បើកក្ដោង​នាវា​ដោយ​គ្រាន់​ប្រើ​ម្រាមដៃ​អូស​លើ​កញ្ចក់​តែប៉ុណ្ណោះ​។​

​    ​លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​វា​គឺ នាវា​នេះ​មាន​ប្រវែង ១៤២ ម៉ែត្រ និង​កម្ពស់ ១០០ ម៉ែត្រ និង​ទម្ងន់ ១២.៧០០ តោន បើក​ល្បឿន ៣៨ គឺ​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​ដោយឡែក ម្ចាស់​របស់​វា​ជា​មហាសេដ្ឋី​រុស្ស៊ី​មានឈ្មោះ​ថា Andrey Melnichenko មាន​ប្រពន្ធ​ជាតា​រា​ម៉ូ​ដែល​ឈ្មោះ Aleksandra​។ លោក​ជា​មហាសេដ្ឋី​ប្រាក់​ជិត ៩ ពាន់​លាន​ផោន ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ជីរ EuroChem ក្រុមហ៊ុន​ផលិត​ធ្យូងថ្ម Suek ក្រុមហ៊ុន​លក់​ម៉ាស៊ីនភ្លើង​ធំ SGK និង​ក្រុមហ៊ុននាំចេញ​នាំ​បំពង់​ទុយោ TMK៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់