adverise with khmeread 14694733 1088335927947988 492185445 n

ដោយសារ​ក្រ​វឹល​កាឡៃ​មួយគូ​តម្លៃ​ ២ ៥០០​ រៀល! ត្រូវជនមិនស្គាល់មុខដាច់ចិត្តសម្លាប់ ក្មេងស្រី​អាយុ ​៧ ​ឆ្នាំ​ម្នាក់

    ​កែប​ ៖ សព​ក្មេងស្រី​អាយុ ​៧ ​ឆ្នាំ គួរឱ្យ​អាណិត​ម្នាក់ ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​អណ្ដែត​ស្លាប់ ក្នុង​ទឹក​រណ្តៅ​ដី​មួយកន្លែង ត្រង់ចំណុចក្បែរផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ ដែល​ករណី​ដ៏​រន្ធត់​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និដ្ឋា​ន​ថា ជា​រឿង​ឃាតកម្ម​ដោយសារ​ជនដៃដល់ ប្លន់​យក​ក្រ​វឹល​កាឡៃ​១​គូ តម្លៃ ​២ ៥០០ ​រៀល ពី​ក្មេងស្រី​រងគ្រោះ​។​

    ​ប៉ូលិស​និយាយថា សព​ក្មេងស្រី​រងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ​ ៧ ​ឆ្នាំ មាន​ឪពុក​ឈ្មោះ អែម វិចិត្រ អាយុ ​៣៣​ ឆ្នាំ និង​ម្ដាយ​ឈ្មោះ​ ទ្រី ចិន អាយុ ​៣៣​ ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​

    តាម​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា "​ក្មេងស្រី​រងគ្រោះ​ខាងលើ ស្លាប់​ដោយ​ជនដៃដល់​ប្លន់​យក​ក្រ​វឹល​របស់​នាងព្រោះ​ដោយសារ​គ្រោះ​មុន​កើតហេតុ ក្មេងស្រី​រងគ្រោះ​មាន​ពាក់​ក្រ​វឹល​ ១​ គូ​នោះ នៅឡើយ រួចហើយ​ក៏​យក​សព​ទៅ​ទម្លាក់​ចូលទៅក្នុង​ទឹក​រណ្ដៅ"​។ 

​    ​ប៉ូលិស​បញ្ជាក់​ថា មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ បាន​ទៅ​ចំការ​ជាមួយ​ឪពុកម្តាយ លុះ​ពេល​ឃ្លានបាយ​ក៏​សុំ​ឪពុកម្តាយ​មក​មុនស្រាប់តែ​ជួប​ជនដៃដល់​ប្លន់​យក​ក្រ​វឹល​តែម្តង​។ 

​​    ប៉ូលិស​បន្តថា ក្បាល​ក្មេងស្រី​រងគ្រោះ​ផ្នែក​ខាងក្រោយ មាន​ស្នាមរបួស​ប្រវែង ៩.៥​ សង់ទី​ម៉ែត្រ និង​ជម្រៅ ០.៥​ សង់ទីម៉ែត្រ ព្រមទាំង​មាន​ស្នាមជាំខ្មៅ​ពេញ​ខ្នង និង​ដៃ​ទាំងសងខាង​ទៀតផង​។​

    ​ប៉ូលិស​​ដដែល​បាន​បន្តថា ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង ​១០ ​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ផ្សារ​ដំណាក់ចង្អើរ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប លុះដល់​ថ្ងៃកើតហេតុ ទើបត្រូវ​សាច់ញាតិ​បាន​រកឃើញ តែ​នាង​បាន​ស្លាប់​ស្ដូកស្ដឹងទៅហើយ​។ 

​    បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ដើម្បី​តាម​ចាប់​ជនដៃដល់​៕​

adverise with khmeread

មតិយោបល់