1

Cristiano Ronaldo ចេះ​បញ្ឈឺចិត្ត​អ្នកចាំទី Betis ទៀត​! ក្រោយ​ប្រឹង​ទម្រាំ​ស៊ុត​ចូល​ផុតដៃ​អ្នកចាំទី Adan

    ​អធិរាជ​ស Real Madrid បាន​ងាក​មកកាន់​ភាពខ្លាំងរ​បស់​ខ្លួន​វិញ​កាលពី​យប់​សៅរ៍​កន្លងទៅ ដោយ​ពួកគេ​បាន​ទៅ​វាយ​សំពង Real Betis ដល់ផ្ទះ​យ៉ាង​ចាស់ ក្នុង​លទ្ធផល ៦-០ ។​

​    ​អធិរាជ​សបាន​វិលត្រឡប់​មករក​លទ្ធភាព​ឈ្នះ​វិញ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ស្មើ​បួន​លើក​ផ្ទួនៗ​គ្នា និង​បានធ្វើ​ឱ្យមាន​ការរំពឹង​ទុក​ភ្លាមៗ​ផងដែរ​ទៅលើ​អនាគត​របស់ Zinedine Zidane​។​

​    ​ប៉ុន្តែ Real Madrid បាន​ច្រានចោល​សំឡេង​រំខាន​ទាំងនោះ​ឱ្យទៅ​សំឡេង​ស្ងាត់ ខណៈដែល​ពួកគេ​បាន​បង្កើត​ទម្រង់​លេង​ដ៏​ល្អ និង​ទទួលបាន​លទ្ធផល​ដ៏​ធំធេង​មួយ​ជាស្រេច​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។​

​    ​ក្រឡេក​ទៅ​មើល​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ផ្សេងទៀត វា​គឺជា​រាត្រី​ដ៏​មាន​ភាព​តានតឹង​មួយ​សម្រាប់ Ronaldo ពេល​គាត់​ត្រូវ​រង់ចាំ​រហូតដល់​ជិត​បញ្ចប់​ការប្រកួត​ទើប​រក​គ្រាប់​បាល់​បានសម្រេច​។​

​    ​អារម្មណ៍​របស់គាត់​ពេលនោះ​ហាក់​បាន​សម្រាល​ទៅវិញ​ខ្លះៗ ខណៈដែល​គាត់​ធ្វើ​កាយវិការ​កំប្លែង​ញ៉េះញ៉ោះ​ទៅលើ​អ្នកចាំទី Adan របស់ Betis ពេល​ឃើញ​កាយវិការ​ឈរ​កាច់ចង្កេះ​របស់​អ្នកចាំទី​រូបនេះ ក្រោយ​ភ្លាត់​មួយ​គ្រាប់​របស់ Ronaldo ទាល់តែ​បាន​នៅ​ចុង​ម៉ោង​។​

​    ​ជាការ​ពិត Adan គឺ​ធ្លាប់ជា​មិត្ត​រួម​ក្រុម​ម្នាក់​របស់ Ronaldo និង​ហាក់​ទួលបាន​ការ​ចំអក​យ៉ាង​ស័ក្តិ​សមពី​អតីត​មិត្ត​រួម​ក្រុម​៕

 

មតិយោបល់