adverise with khmeread Untitled 1

ហួសចិត្ត​រក​អ្វី​ថ្លែង​មិនបាន​! គូស្នេហ៍​នេះ​ត្រូវគេ​អូស​ចេញពី​បន្ទប់​សណ្ឋាគារ​ព្រោះតែ​រួមរក្ស​ស្រែក​តម្លង់​គេ​នៅ​បន្ទប់​ក្បែរៗ​គ្នា​

    ​កាលពីពេល​ថ្មីៗ​នេះ មានរឿង​ដ៏​ប្លែក​មួយ​បាន​កើតឡើង​នៅ​ទីក្រុង​កំពង់ផែ Guanxi ប្រទេស​ចិន ដោយ​ភ្ញៀវ​ជាច្រើន​នៅ​សណ្ឋាគារ​មួយ​បាន​ភ្ញាក់​ពី​ដំណេក​បន្ទាប់ពី​បុរស​ម្នាក់​ដែល​ត្រូវគេ​ស្គាល់​ឈ្មោះថា Lei Mou និង​នារី​ម្នាក់​បានរួម​រ័ក្ស​ឮ​សំឡេង​ខ្លាំងពេក​។​

​    ​យោងតាម​វេ​ប​សាយ wxrw123.com បានឱ្យដឹងថា បុរស​ជា​អ្នកជំនួញ​ម្នាក់​ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ Zhang បាន​គោះទ្វារ​ក្រើនរំលឹក​គូស្នេហ៍​ខាងលើនេះ​ឱ្យ​រួមរក្ស​ស្ងាត់ៗ​កុំ​រំខាន​គេ ស្រាប់តែ​ត្រូវ​ពីរ​នាក់​នោះ​ស្រែកជេរ​ប្រមាថ​យ៉ាង​ចាស់ដៃ​។​

​    ​មនុស្ស​គ្រប់គ្នា​ឮ​ដូច្នោះ​ខឹង​ជាខ្លាំង ក៏​នាំគ្នា​ធាក់​ទម្លាយ​ទ្វារ​ពួកគេ រួច​ចាប់​អូស​ចេញពី​បន្ទប់​ឱ្យ​ខ្មាស់​គេ​តែម្តង​។​

​    ​នៅ​ចុងក្រោយ គេ​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ចូលមក​អន្តរាគមន៍​ជម្លោះ​នេះ ហើយ​បុរស​ឈ្មោះ Zhang បាន​សង Lei Mou ចំនួន ១៥,០០០ យ័ន​ជា​សំណង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់