adverise with khmeread 1

ឃាត់ខ្លួន​ជនជាតិយួន២៤​នាក់ រស់នៅ​និង​ធ្វើការ​គ្មាន​ច្បាប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ចំកា​មន បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ ឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន​២៤​នាក់​(​ស្រី​៦​នាក់​) រស់​និង​ធ្វើការ​គ្មាន​ច្បាប់ ស្ថិតនៅក្នុង​សិប្បកម្ម​អារឈើ​គ្មាន​លេខ​មួយកន្លែង ក្នុង​ក្រុមទី​៧​ទី​៨​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧៤​កែង​ផ្លូវ​លេខ​៩៩​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦ ។​
    ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​និង​ឆែកឆេ​នេះ ដឹង​នាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​កម្លាំង​ប៉ូលិស​ខណ្ឌ​ចំកា​មន ចុះមក​ត្រួតពិនិត្យ​និង​ឆែកឆេរ​ជនជាតិ​យួន​មក​រស់នៅ​និង​ធ្វើការ​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២៤​នាក់​ស្រី​៦​នាក់ ។​
    ប​ច្ចុ​ប្បុន​ជនជាតិ​យួន​ទាំងនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី ៕​

adverise with khmeread

មតិយោបល់