adverise with khmeread Process

Jose Mourinho: ខ្ញុំ​បំបាក់ Liverpool ព្រោះ FA ចង់ឱ្យ​ពួកគេ​ឈ្នះ​ពាន​លី​ក​ពេក​

    ​មុននឹង​ជំនួប​ដ៏​ធំ​រវាង​គូប្រជែង​រាប់​សតវត្សរ៍​រវាង​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United ឈានចូល​មកដល់​នា​រាត្រី​នេះ Jose Mourinho បាន​អះអាងថា គាត់​បាន​អបអរ​ឌឺដង​ដាក់ Liverpool ក្នុង​ឆ្នាំ ២០១៤ នៅលើ​ទឹកដី Anfield ដោយសារតែ​សមាគម​បាល់ទាត់​អង់គ្លេស FA ចង់ឱ្យ Liverpool ឈ្នះ​ពាន​លី​ក​ពេក​។​

​     វា​ត្រូវជា​ថ្ងៃទី​២៧ ខែមេសា ពេលដែល​ក្រុម​របស់លោក Mourinho បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Liverpool គឺ​ត្រឹមតែ​ពីរ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ មុន​ពេលដែល​ពួកគេ​លេង​ជាមួយ Atletico Madrid ក្នុងជំនួប​បួន​ក្រុម​ចុង​ក្នុង​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប Champions League​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ដាក់ឱ្យ​កីឡាករ​សំខាន់ៗ​របស់ខ្លួន​មួយចំនួន​សម្រាក​សម្រាប់​ជំនួប Champions League ប៉ុន្តែ​នៅតែ​អាចដឹកនាំ​ឈ្នះ​ទៅលើ​ការប្រកួត ដែល​បានធ្វើឱ្យ​ប្រិយមិត្ត Liverpool មានការ​ខកចិត្ត​ខ្លាំង​ជាទីបំផុត​។​

​    ​Mourinho បានបញ្ជាក់ "​ខ្ញុំ​បាន​អបអរ​ក្នុង​ឆ្នាំ ២០១៤ ដោយសារតែ​រឿង​ដែល​បាន​កើតឡើង​នៅមុន​ការប្រកួត​នោះ​។ Chelsea មានការ​ប្រកួត​មួយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ហើយ​យើង​ចង់​លេង​ជាមួយ Liverpool នៅ​ថ្ងៃ​សៅរ៍ ដោយសារតែ Champions League ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​។ អ្វីដែល​កើតឡើង​គឺថា យើង​លេង​នៅ​ថ្ងៃអាទិត្យ ពេលដែល Atletico Madrid កំពុង​លេង​នៅ​ថ្ងៃ​សុក្រ​។ ដូច្នេះ​យើង​ទទួលបាន​អារម្មណ៍​មួយ​ថា ការប្រកួត​បានរៀបចំ​សម្រាប់ Liverpool ដើម្បី​លើក​ពាន​។ ជាការ​ពិត យើង​បានធ្វើ​ដំណើរ​ទៅ​ទីនោះ ជាមួយនឹង​កីឡាករ​ដែល​មិនត្រូវ​ដាក់ឱ្យ​លេង​ជាមួយ Atletico ដោយសារតែ​យើង​មិនមាន​ឱកាស​នៃ​ការ​ប្រជែង​ពាន​។ គ្រប់គ្នា​រង់ចាំ​សម្រាប់​មើល​ការប្រកួត​នេះ គឺ​ខុសពី​អ្វីដែល​រំពឹង​ទាំងស្រុង​។ សម្រាប់​ខ្ញុំ លេង​ជាមួយ Liverpool គឺជា​ការលេង​ជាមួយនឹង​ក្លឹប​ធំ​ជានិច្ច​។ នៅ​អធិរាជ​ស ខ្ញុំ​ចង់​លេង​ជាមួយ Barcelona ហើយ​ខ្ញុំ​ចង់​លេង​ជាមួយ Atletico និង​ជាមួយ Valencia ។ នៅ Inter ខ្ញុំ​ចង់​លេង​ជាមួយ AC Milan ជាមួយ Juventus និង Roma ។ នៅ Chelsea ខ្ញុំ​ចង់​លេង​ជាមួយ Man United, Liverpool, Arsenal និង​ក្លឹប​ធំៗ​ទាំងអស់​ក្នុង​ប្រទេសមួយ​នេះ​។ ហើយ​បច្ចុប្បន្ន នៅ Man United វា​គឺ​ដូចគ្នា ដូច្នេះ​ខ្ញុំ​ស្រឡាញ់​ក្នុង​ការលេង​ជាមួយ​គូប្រជែង​ធំៗ ហើយ Liverpool គឺជា​គូប្រជែង​ដ៏​ធំ​មួយ​"៕

adverise with khmeread

មតិយោបល់