adverise with khmeread 14658150 711833852298015 539390892 n

លោកតាអាយុ ៧០ ឆ្នាំម្នាក់ត្រូវភ្លើងឆេះផ្ទះអស់​ ២ ​ខ្នង​ធំ និងទ្រព្យសម្បត្តិ​មួយចំនួនធំ

    ​កំពង់ធំ​ ៖ មាន​ករណី​អគ្គិ​ស​ភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​ធំ​ស្ទើរតែ​ទាំងស្រុង​និង​ខួច​ខាត​សម្ភា​រៈ​ព្រមទាំង​ទ្រព្យសម្បត្តិ​១​ចំនួន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ច្រាំង​សរ ឃុំ ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១២ និង៣០​នាទី​ថ្ងៃត្រង់ ទី​១៦​ខែតុលា​ឆ្នាំ​២០១៦ សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​ជីវិត​​។​

    តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បានឱ្យដឹងថា ផ្ទះ​ឈើ​សរស​ទល់​រ៉ូ​ត ​២​ ខ្នង​ជ​ញ្ចាំ​ង​ក្ដា​ឈើ​ប្រក់​ក្បឿង​ទំហំ ​១២ ​ម៉ែត្រ​គុណ​ ៧ ​ម៉ែត្រ ឆេះ​ស្ទើរ​ទាំងស្រុង​អស់​ទាំ​ស្រុង ម្ចាស់​ផ្ទះឈ្មោះ សៀក សៀន ភេទ​ប្រុស​ អាយុ​ ៧០ ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ។

    សម្ភា​រៈខូចខាត​មាន លុយ​ខ្មែរ​ ៣ ០៨០ ០០០​ រៀល, លុយ​បាត​ថៃ ៣ ០០០​ បាត, ខ្សែក​ប្លា​ទីន​១​ខ្សែ​ទំងន់​៥​ជី, ខ្សែដៃ​ប្លា​ទីន​១​ខ្សែ​ទំងន់​៥​ជី,  ចិញ្ចៀន​ប្លា​ទី​០២​វង់​ទំងន់​២​ជី,  ម៉ូតូ​វ៉េវ​ពណ៌ខ្មៅ​ ០១ ​គ្រឿង, ​ស្រូវ ​០២​ បេ ស្មើ ​១០០​ គីឡូក្រាម, អង្ករ​០១​បេ​ស្មើ ៥០​ គីឡូក្រាម, គ្រែ​ដេក​០១, ទូរ​ដាក់​ខោអាវ​០១ និង​សំភារៈ​ខោអាវ​ទាំងអស់​។ មូលហេតុ បណ្តាលមកពី​ដុត​ភ្លើង​ធូប​ (​ថ្ងៃ​ពេញ​បូរ​មី​)។

    លោក ឃុន ​ភា​រៈ មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បានឱ្យដឹងថា​(​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​របស់​នគរបាល​ស្រុក​ស្ទោង​ជួយ​អន្ដរាគមន៍​ពន្លត់​អស់​ទឹក​ចំនួន ​២ ​ស្តែ​ន និង​ប្រើប្រាស់​កម្លាំង​សរុប​ ១០ នាក់​រួមជាមួយ​នគរបាល​ស្រុក​និង​អាវុធហត្ថ​ស្រុក​៕​

adverise with khmeread

មតិយោបល់