adverise with khmeread Untitled 1

នេះ​ជា​រឿង​ពិត​នៅ​ពីក្រោយ អ្នកគ្រូ​គណិតវិទ្យា​ដ៏​សិច​ស៊ី​!

    ​ស្ត្រី​ម្នាក់ ដែល​គេ​ឱ្យ​រហស្សនាម​ថា គ្រូបង្រៀន​សិច​ស៊ី​បំផុត​លើ​ពិភពលោក​បាន​លាតត្រដាង​ថា នាង​ជា​សិស្ស​អន់​គណិតវិទ្យា​អាយុ ១៧ ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​។​

​    ​នាង Oksana Neveselaya គឺជា​យុវតី​ម្នាក់ ក្រោកពីដំណេក​ក្លាយជា​ជន​ល្បី​ដោយ​មិនដឹង​ខ្លួន បន្ទាប់ពី​វីដេអូ​មួយ​នៃ​ស្រី​ម្នាក់​ដែលមាន​មុខ​ដូច​នាង​បាន​ទាក់ទាញ​អ្នក​ចុច​មើល​រហូតដល់ ៣ ម៉ឺន​ដង​ត្រឹម​បួន​ថ្ងៃ​។​

​    ​មនុស្ស​ក្នុង​វី​ដូ​អូ​នោះ មិនទាន់មាន​នរណា​ស្គាល់​នៅឡើយ​ទេ ដោយ​នាង​កំពុង​បង្រៀន​គណិតវិទ្យា​នៅ​ជិត​ក្ដារខៀន និង​អ្នក​ទាំងអស់គ្នា​គិតថា នោះ​ជា​នាង Oksana អ្នករស់នៅ​ក្នុង​ទីក្រុង Minsk ប្រទេស​បេឡា​រុស​។​

​    ​ចាប់តាំងពី​ពេលនោះ​មក នាង Oksana បាន​បដិសេធ​វីដេអូ​នោះ ថា​មិនមែនជា​រូបនាង​ទេ​។ នាង​បាន​និយាយថា "​មនុស្ស​ផ្ញើ​លីង​មក​ខ្ញុំ​និង​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​។ ផុស​នោះ​មាន​អ្នក Like រហូតដល់ ១៧.០០០ នាក់​"​។​

​    ​នាង Oksana មាន​អ្នក Follwer នាង​រាប់ពាន់នាក់​ត្រឹម​តែមួយ​យប់​ប៉ុណ្ណោះ ដោយសារ​ការយល់ច្រឡំ​នេះ​។ លើសពីនេះ​នាង​មាន​អ្នក Follow នៅលើ Instagram របស់​នាង​រាប់លាន​នាក់​ទៀតផង ហើយ​នាង​ក៏បាន​បញ្ជាក់​ផងដែរ​ថា​នាង​ជា​សិស្ស​អន់​គណិតវិទ្យា​ទេ និង​មិន​អាចជា​គ្រូបង្រៀន​គណិត​នោះឡើយ​។ អ្នកគ្រូ​នោះ​មិនមែនជា​រូបនាង​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់