adverise with khmeread 14786960 1148568215230052 1388523683 o

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​លុយ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​បាន ធ្វើការ​នាំខ្លួន​ជនល្មើស​១​នាក់​នៅ​ថ្ងៃទី១៧ ​តុលា ​ឆ្នាំ​២០១៦ ម៉ោង​១១ ​នេះ តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន លេខ ៦៩៧​ដ​ច​ន ចុះ​ថ្ងៃទី​២៨-០៩- ២០១៦ ចេញ​ដោយ​លោក សាន សុផាត ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ឆបោក​លុយ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ វ៉េ វ៉េ​ត ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ២៨៨៣A ផ្លូវជាតិ​លេខ ៥ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ នាំខ្លួន​នៅ​ចំណុច​ហាង​កាហ្វេ​មណ្ឌល​គី​រី​២ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ននៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់