Unnamed %281%29

ឃាត់​ពួក​ប្រើ​គ្រឿងញៀន​ ៤​ នាក់​...​ប៉ូលិស​សួរចម្លើយ​ចេញ​រឿង​មួយទៀត​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​ ៤​ នាក់​នៅ​ថ្ងៃទី​១៧​ តុលា ​ឆ្នាំ២០១៦​ ម៉ោង​១ ​និង​៣០​នាទី​នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជនសង្ស័យ​បាន​សារភាព​ និង​ធ្វើតេស្ត​ទឹកនោម​ពិត​ជាមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ប្រាកដ​មែន។​

    ក្រៅពី​ពួកគេ​ប្រើប្រាស់គ្រឿងញៀន​ប៉ូលិស​បានទទួល​លទ្ធផល​ថ្មីមួយទៀត​ពី​ចម្លើយសារភាព​ពី​ឈ្មោះ​ អេង ប៊ុ​ន​លីម​ បាន​រៀបរាប់ថា "​ករណី​ប្រើ​ដាវ​កាប់​គំរាម​យក​ម៉ូតូ​កាលពី​ថ្ងៃ​១៤​ តុលា​ ឆ្នាំ២០១៦ ​ម៉ោង​១ ​និង​៣០​នាទី ​អា​ធ្រា​ត្រ​នៅ​ចំណុច​ច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ មាន​១-​ឈ្មោះ ​សិ​ដ្ឋ​, ២-​ឈ្មោះ​ ហេង​, ៣-​ឈ្មោះ ​បុត្រ​, ៤-​ឈ្មោះ​ ឡុង​ និង​៥-​ឈ្មោះ​ លិ​ន។ សមាសភាព​ខាងលើ​មាន​ទីលំនៅ​រោងចក្រ​ឆ្នាំង​ខណ្ឌទួលគោក​ និង​ឈ្មោះ​ សួន កែវ​និមល ក៏បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ដូច​ចម្លើយ​របស់​ឈ្មោះ​ អេង ប៊ុន​លីម​ដែរ "​។​

    ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​តាម​នីតិ​វិធី ​និង​បន្ត​ការស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ​ដើម្បី​ធានាបាន​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន៕

មតិយោបល់