adverise with khmeread Unnamed

ពិធីករ​នេះ​ដៃរ​ពិស​ម្ល៉េះ នៅ​សុខៗ​ស្រាប់តែ​ទាញ​អាវ​ភ្ញៀវកិត្តិយស​លេច​សុដន់​លើគោក ត្រូវ​នាង​ខឹង​ជេរ​មួយ​ប្រាវ រួច​ដើរ​ចេញពី​ស្ទូ​ឌី​យ៉ូ​ផ្សាយ​ផ្ទាល់​

​    ​ស្ត្រី​ម្នាក់ ដែល​ល្បី​ជា​ស្ត្រី​មាន​សុដន់​ធំជាងគេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បាន​ដើរ​ចេញពី​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ បន្ទាប់ពី​ពិធីករ​ប្រុស​ទាញ​អាវ​នាង​លេចចេញ​សុដន់​។​

​    ​វីដេអូ​ឃ្លី​ប ដែល​បង្ហាញ នាង Yola Berrocal វ័យ ៤៦ ឆ្នាំ បញ្ចប់​បទសម្ភាសន៍​ដោយ​កំហឹង​នេះ​បាន​ល្បី​ពេញ​អន​ឡាញ​។ កាយវិការ​ដៃ​របស់​ពិធីករ​រូបនោះ​បាន​ទាញ​អាវ​នាង​ចេញពី​ស្មារ ខណៈដែល​នាង​កំពុង​អង្គុយ​នៅ​ពីមុខ​កាមេរ៉ា​។ នាង​បាន​ស្រែកជេរ​ពិធីករ រួច​ក៏​ដើរ​ចេញពី​ស្ទូ​ឌី​យ៉ូ​តែម្តង​។​

​    ​បន្ទាប់ពី​នាង​ត្រូវបាន​ទាញ​អាវ​ចេញ​កេរ្តិ៍ខ្មាស តារា​សម្ដែង​រូបនេះ​បាន​ជួប​រឿង​តក់​ស្ល​ត់​មួយទៀត គឺ​សុដន់​របស់​នាង​ត្រូវ​បង្ហាញ​ជា​លើក​ទី​ពី​រលើ​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ​នៅ​ពីក្រោយ​ខ្នង​នាង​។ វីដេអូ​របស់​នាង​ត្រូវបាន​គេ​មើល​រហូតដល់​ទៅ ២,៣ លាន​ដង​មកទល់ពេលនេះ ហើយក៏​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅដល់​ម្ចាស់​កម្មវិធី​ទូរទស្សន៍​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់