adverise with khmeread 14625595 1148683568551850 702954618 o

ចាប់ខ្លួនមេ​កន្ទុយលេខ​ដុះ​ស្លែ ២ នាក់ និងលុយជិត ៧ ​ម៉ឺន​ដុល្លារ (មានវីដេអូ)

    ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​ខុសច្បាប់ដុះ​ស្លែមួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ខាងក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ត្រូវបាន​កម្លាំង​នគរបាល និង​អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ ឌីរ​ត្ន័ ខេ​ម​រុន ​អភិបាលរង​ខ​ណ្ឌ​មានជ័យ​រួមទាំង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ចែ សុង បាន​បើក​ការបង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង១៤ និង៤៥​នាទី​រសៀល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៦នេះ ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ ២ ​នាក់ និង​រកឃើញ​លុយ​ដុល្លារ និង​ខ្មែរ​សរុប ជិត ៧​ ម៉ឺន​ដុល្លារ។​

​    មេ​ឆ្នោត​ប្តី​ប្រពន្ធ​ ២ ​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន ឈ្មោះ ញឹម កុសល ភេទ​ប្រុស អាយុ ​៤៧​ ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ សុខ មួង​ហេង អាយុ ​៤៧ ​ឆ្នាំ​ដូចគ្នា។ ទាំង​២​នាក់​ស្នាក់នៅ ទីតាំង​ចាប់ខ្លួន។ 

    ​លោក​អនុសេនីយ៍ឯក ហួរ ​ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យដឹងថា មុន​ឈានដល់​ការចុះ​បង្ក្រាប គឺ​កម្លាំង​សមត្ថកិច្ច​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ​បើក​លួច​កត់​ឆ្នោត​ខុសច្បាប់ ដោយ​ច្រក​ក្រោម​ឆ្នោត​ខ្មែរ ដែល​ត្រូវបាន​អនុ​ញ្ញា​ត្តិ។ ដោយហេតុ​នេះហើយ ទើប​នៅ​ថ្ងៃខែ​ខាងលើនេះ។

    លោក​អធិការរង បាន​បញ្ជាឱ្យ​កូនចៅ បន្លំ​ខ្លួន​ចូលមក​ចាក់​ឆ្នោត ហើយ​លទ្ធិ​ផល​ឃើញថា ទីតាំង​នេះ​ពិតជា​មាន​ទទួល​កត់​ឆ្នោត​ខុសច្បាប់​ប្រាកដ​មែន ទើប​នៅវេលា​ម៉ោង១៤ និង៤៥​នាទី​ថ្ងៃខែ​ដដែល​នេះ ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច រួមមាន​អាជ្ញាធរ​ខណ្ឌ បាន​ចុះមក​ធ្វើការ​បង្ក្រាប​តែម្តង។ 

​    សូមបញ្ជាក់ថា ក្នុងការ​ចុះបង្ក្រាប​នេះ ដំបូង​ឡើយ​នៅពេលដែល​សមត្ថកិច្ច​ម​ក​ដល់ ម្ចាស់​ទីតាំង បាន​ស្រវា​ទាញ​ទ្វា​ផ្ទះ​ចាក់សោរ​ពី​ខាងក្នុង​ពុំ​ឱ្យសមត្ថកិច្ច​ចូល​ឡើយ។ លុះ​បាន​ជាង ២០ នាទី​ក្រោយមក សមត្ថកិច្ច​បានសម្រេច​ចិត្ត​យក​ម៉ូ​ទ័​រ​ត្រៀម​កាត់​សោរ​ចូលទៅ​ទើប​ម្ចាស់​ទីតាំង​ព្រម​បើកទ្វារឱ្យចូល។ 

​    ក្នុងការ​បង្ក្រាប​នេះដែរ សមត្ថកិច្ច​បាន​រកឃើញ​មាន ចុងសន្លឹក​ឆ្នោត​ដែល​ចាក់​សល់​រាប់រយ​សន្លឹក ប៊ិច​ជាច្រើន​ដើម ម៉ា​ស៊ិន Fax សម្រាប់​ព្រី​ន​សន្លឹកឆ្នោត ១ ​គ្រឿង កាស្យូ ​១៥ ​គ្រឿង។ ក្នុងនោះដែរ រកឃើញ​លុយ​ដុល្លារ​ជិត ៧ ​ម៉ឺន​ដុល្លារ​អា​មេ​រិច និង​លុយ​ខ្មែរ​ជាង ១០​ លាន​រៀល​។ 

​    បច្ចុប្បន្ន​មេ​ឆ្នោត​ទាំង ២​ នាក់​ប្តី​ប្រពន្ធ រួមទាំង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​បញ្ជូនទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹងទំពុន រងចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី នៃ​ច្បាប់​នៅពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់