adverise with khmeread Untitled 1

ញាក់សាច់​! វិធី​នេះ​អស្ចារ្យ​ណាស់ អាច​បំបាត់​ក្លិន​មាត់​ស្អុយ​ត្រឹម​ពេល ៥ នាទី​!

    ​ក្លិន​មាត់​មិន​ល្អជា​បញ្ហា​ទូទៅ​សម្រាប់​មនុស្ស​ទាំងអស់​ស​ព្វ​ថ្ងៃនេះ​។ មាន​ករណីខ្លះ មនុស្ស​បាន​ដុសធ្មេញ​ញឹកញាប់ ប៉ុន្ដែ​នៅតែមាន​ក្លិន​អាក្រក់ ដោយសារ​សាច់​ដែល​យើង​បរិភោគ ឬ​បាក់តេរី​នៅ​ចន្លោះ​ធ្មេញ​។​

​    ​យ៉ាងណាមិញ សូម​សាកល្បង​វី​ធី​បំបាត់​ក្លិន​មាត់​មិនល្អ​ខាងក្រោម​នេះ ធានា​បាត់​ក្លិនស្អុយ​ក្នុងពេល​ត្រឹម ៥ នាទី​ប៉ុណ្ណោះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា ២ គ្រាប់​
​    ​- ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​
​    ​- ឈើអែម ១/២ ស្លាបព្រា​បាយ​

​    ​- ម្សៅ​មេនំ​បុ័ង (Baking Soda) ១ ស្លា​ព្រា​កាហ្វេ (​មិនចាំបាច់​ក៏បាន​)

​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​ដាក់​ទឹក​ក្រូចឆ្មា ជាមួយនឹង​ឈើអែម និង​ទឹកឃ្មុំ​ក្នុង​ដប​មួយ​។ ចំពោះ​ម្សៅ​មេនំ​បុ័ង អ្នក​ក៏​អាច​ប្រើ​បានដែរ ប្រសិនបើ​អត់​មាន​ទឹកឃ្មុំ​។ បន្ទាប់មក ចាក់ទឹក​ក្ដៅ​ឧណ្ហៗ​ចូល និង​ក្រឡុក​វា​ឱ្យ​សព្វ​ចូលគ្នា​។​

​    ​ប្រើ​ទឹក​នេះ ១ ឬ ២ ស្លាបព្រា​បាយ​ខ្ពុ​ល​មាត់ ៤ ទៅ ៥ នាទី សឹម​ខ្ចា​ក់​ចេញ នឹង​បាត់​ក្លិនស្អុយ​មួយ​រំពេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់