adverise with khmeread 123

អាវុធហត្ថឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​សេព​គ្រឿងញៀន ៣​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​និង សេព​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​សំណង់​អនាធិបតេយ្យ​ក្នុង​ក្រុម​១៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ទី​១-​ឈ្មោះ សុខ ស្រី​ណុ​ច​ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ក្នុង​ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ​ ទី​២-​ឈ្មោះ សុខ ស្រី​និ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ នៅ កុសល​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ។​
    មន្ត្រី​បន្តថា វត្ថុតាង​ដកហូត​បាន សម្ភារ​:​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទ​ខូច​ចំនួន​៣​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ បញ្ជូនទៅ​ធ្វើការ​សាកសួ​រ​នៅ ផ្នែក​ជំនាញ កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំ​ចាត់ការ​ទៅតាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់