adverise with khmeread Untitled 1

ស្ត្រី​នេះ​ចិត​ម្នាស់​ហើយ​មិនដែល​ចោល​សំបក​វា​ឡើយ​! នេះ​ជា​មូលហេតុ​

    ​ម្នាស់​គឺជា​ផ្លែឈើ​ដែល​អាច​បរិភោគ​ឆៅ​បាន យក​ឆា ស្ល ក៏បាន​។ ប៉ុន្ដែ​តើ​អ្នកដឹង​ទេ​ថា​សំបក​ម្នាស់​អាច​ប្រើ​ធ្វើ​អ្វីខ្លះ​?

​    ​ម្នាស់​សម្បូរ​ទៅដោយ​វីតាមីន C និង​ម៉ាញ៉េ​ស្យូ​ម​។ ពួកវា​គឺជា​របប​អាហារ​សម្បូរ​ជាតិ​សរសៃ និង​មាន​អង់ស៊ីម Bromelain​។ ហើយ​សារធាតុ​ទាំងនោះ​មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​ដូចជា​៖
​    ​- បង្ការ​ការ​រលាក​
​    ​- ទប់ស្កាត់​មហារីក​
​    ​- ល្អ​សម្រាប់​បេះដូង​
​    ​- បង្ការ​ភ្នែក​ឡើងបាយ​
​    ​- បង្កើន​មេជី​វិត​
​    ​- ជំងឺហឺត​
​    ​- ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ១ លីត្រ​
​    ​- ម្នាស់​ទាំងមូល ១ ផ្លែ​
​    ​- ស្ករស​ដើម្បី​បន្ថែម​រសជាតិ (​ដាក់​តាម​ចំណូលចិត្ត​)

​    ​* របៀប​ធ្វើ​៖
​    ​- ដំបូង​លាង​ម្នាស់​ឱ្យបាន​ស្អាត​ជាមុនសិន​។ កាត់​យក​សំបក និង​សាច់​ទុក​មួយ​ដោយឡែក​ពីគ្នា​។​
​    ​- ដាំ​សំបក​ម្នាស់​ជាមួយ​ទឹក​ឱ្យ​ពុះ​លាយ​សាច់​ម្នាស់​ខ្លះ​។ ទុក​វា​ឱ្យ​ត្រជាក់ រួច​ពង្រា​វ​វា​ជាមួយ​ទឹក​ឆ្អិន ១ លីត្រ​។ ដាក់​ស្ករ​បន្តិច​ដើម្បី​បង្កើន​រសជាតិ​។​
​    ​- សម្រិត​យកតែ​ទឹក និង​ទុក​បរិភោគ​តាម​ការគួរ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ដូច​បាន​រៀបរាប់​ខាងលើ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់