adverise with khmeread Ahha

ប្រឹង​រកស៊ី​ណាស់​ហើយ​តែ​នៅតែ​ឡុងចុង សាក​ក្បួន​ហុងស៊ុយ​បង្កើន​លុយ​មួយ​នេះ​!

    ​ប្រសិនបើ​អ្នកមាន​បញ្ហា​ជាមួយនឹង​ប្រាក់ និង​ឆ្ងល់​ពេលណា​ទើប​អ្នក​អាចមាន​សំណាង​ឡើងវិញ អ្នក​គួរតែ​ធ្វើតាម​ល្បិច​សាមញ្ញ​នេះ​។​

​    ​មាន​អ្នកជំនាញ​ជាច្រើន​ថា​វា​មាន​ប្រសិទ្ធភាព​។ អ្នកជំនាញ​ចិន អះអាងថា យើង​នឹងមាន​សំណាង​ប្រសិនបើ​យើង​លម្អ​ផ្នែក​ខាងក្នុង​ផ្ទះ​របស់​យើង​។ ហើយ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើង​ត្រដែត ចូរ​ធ្វើ​រឿងនេះ​ជា​ប្រញាប់​កុំ​បង្អែរ​បង្អង់​ពេល​។ នេះ​ជា​ហុងស៊ុយ​របស់​ចិន​។​

​    ​* ដក​រូបគំនូរ​ទេសភាព​ទឹក​ចេញពីផ្ទះ​របស់​អ្នក ប្រសិនបើ​មាន​ទុយោ​ធ្លាយ​ក្នុងផ្ទះ​។ វា​មានន័យថា​លុយ​របស់​អ្នក​កំពុង​យកចេញវាពីផ្ទះ​របស់​អ្នក​ហើយ​។ បើ​មិន​អ៊ីចឹង លោកអ្នក​អាច​ជួសជុល​ទុយោ​ទឹក​កុំឱ្យ​ធ្លាយ​ក៏បាន បើ​មិន​ចង់​ដក​រូបគំនូរ​ចេញ​។​

​    ​* ដាំ​ដើម​រុក្ខជាតិ​ឱ្យបាន​ច្រើន ដាំ​រុក្ខជាតិ​ថ្មី និង​ដើម​ផ្កា​ក្នុងផ្ទះ​។​

​    ​* ប្តូរ​ពណ៌​ក្នុងផ្ទះ ឱ្យទៅជា​ពណ៌​ទ្រព្យសម្បត្តិ ដូចជា​ពណ៌​ក្រហម បៃតង និង​ពណ៌​ស្វាយ ដែលជា​ពណ៌​តំណាងឱ្យ​មាសប្រាក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់