adverise with khmeread Untitled 1

តួ​ក​គី​ព្រមាន​ថា​សង្គ្រាមលោកលើកទី ៣ ចៀស​មិន​ផុត​ទេ បើ​ជម្លោះ​នៅ​ស៊ី​រី​នៅតែ​បន្ត​

    ​ប្រទេស​តួ​ក​គី​បាន​ព្រមាន​ថា ពិភពលោក​នឹង​ធ្លាក់​ចូលក្នុង​ជម្លោះ​ជា​សាកល ចំពេល​អាមេរិក និង​រុស្ស៊ី​កំពុង​មើលមុខ​គ្នា​មិន​ត្រង់​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី​។​

​    ​ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី​លោក Numan Kurtulmus បានលើកឡើង​ដូច្នេះ​ខណៈ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​មូ​ស្គូ​បាន​កើនឡើង​កាលពី​សប្តាហ៍​មុន​ជាមួយ​សហរដ្ឋអាមេរិក​បាន​បញ្ចៀស​ការចរចា​ជុំវិញ​បញ្ហា​ស៊ី​រី ហើយ​បាន​ចោទ​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​គេ​ដឹង​ហើយ​ថា ប្រទេស​របស់លោក​ខាងលិច និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ចុះ​ចេញពី​តំណែង​យូរ​មកហើយ ខណៈ​រុស្ស៊ី​គឺជា​អ្នក​នៅចាំ​គាំទ្រ​របប​មួយ​នេះ​នៅ​ទីក្រុង Damascus ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

​    ​លោក Kurtulmus បាន​និយាយថា "​ប្រសិនបើ​សង្គ្រាម​បង្កឡើង​ដោយ​មហាអំណាច​នេះ​នៅតែ​បន្ត (​នៅ​ស៊ី​រី​) អ៊ីចឹង​ខ្ញុំ​សូមបញ្ជាក់​ឱ្យ​ច្បាស់​ថា អាមេរិក និង​រុស្ស៊ី​នឹង​ឈានទៅដល់​ចំណុច​សង្គ្រាម​ហើយ​"​។​

​    ​គាត់​ក៏បាន​ព្រមាន​ទៀតថា ជម្លោះ​ស៊ី​រី​បានដាក់​ពិភពលោក​នៅ​មាត់ជ្រោះ​នៃ​ការចាប់ផ្តើម​សង្គ្រាម​តំបន់​ដ៏​ធំ​ឬ​សង្គ្រាមលោក​"៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់