adverise with khmeread Untitled 1

មិនគួរ​ឱ្យ​ជឿ​! កូនង៉ែត​យំ​ខ្លាំង​ប៉ុនណា ក៏ត្រូវ​បាត់​យំ​ភ្លាមៗ​ដែរ បើ​លោក​អ្នកចេះ​វិធី​ចុច​ម៉ាស្សា​ឱ្យ​ត្រូវ​តាម​ទីតាំង​លើ​រាងកាយ​ក្មេង​

    ​ដោយហេតុថា​កូនង៉ែត​ងាយ​លួង​តាមរយៈ​ការ​ស្ទាបអង្អែល ពួកគេ​ក៏​ងាយ​បាត់​យំ​តាមរយៈ​ការប្រើ​ម្រាមដៃ​ចុច​ម៉ាស្សា​លើ​រាងកាយ​ពួកគេ​ផងដែរ​។ ឧទាហរណ៍​ជាក់ស្តែង ពេល​កូនង៉ែត​កើតទុក្ខ យើង​តែង​ឱប និង​អង្អែល​ខ្នង​ពួកគេ យើង​ឃើញ​ក្មេង​បាត់​កើតទុក្ខ​ភ្លែត​។ 

​    ​មាន​ហេតុផល​ច្រើនណាស់​ដែល​កូនង៉ែត​យំ​។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់ៗ​៖
​    ​១. ងុ​យ​ដេក ឬ អស់កម្លាំង​
​    ​២. ខោ​ទឹក​នេះ​សើម ឬ ប្រឡាក់​
​    ​៣. ធុញទ្រាន់​នឹង​សំឡេង​ថ្លង់ និង​បរិយាកាស​អ៊ូអរ​ជុំវិញខ្លួន​ខ្លាំងពេក​
​    ​៤. ចុកពោះ ឡើង​ជាតិ​អាស៊ីត ឬ អា​ឡែ​រ​ស៊ី​ជាមួយ​អាហារ​
​    ​៥. ឈឺ​រាងកាយ ឬ កើត​ជំងឺ​

​    ​ការ​ចុច​ម៉ាស្សា​លើ​រាងកាយ​ឱ្យចំ​កន្លែង​របស់​វា នឹង​ជួយ​បំបាត់​បញ្ហា​ដូច​រៀបរាប់​ខាងលើ​។ ហេតុ​ដូច្នេះហើយ ការអនុវត្ត​ដោយ​ម៉ាស្សា​គឺ​ល្អ​បំផុត​ដើម្បីឱ្យ​កូនង៉ែត​បាត់​យំ​ក្នុងករណី​វា​មាន​បញ្ហា​សុខភាព​។ 

​    ​ខាងក្រោម​នេះ​ជា​របៀប​ម៉ាស្សា​ដោយ​ប្រើ​ម្រាមដៃ​ឈ្លី​តិចៗ​ត្រង់​កន្លែង​ចាំបាច់​ដើម្បីឱ្យ​កូនង៉ែត​បាត់​យំ​ភ្លាមៗ​។​

​    ​១. ជុំវិញ​ផ្ចិត​
​    ​យក​ម្រាមដៃ​ចុច​ម៉ាស្សា​តិចៗ​នៅលើ​ផ្ចិត​របស់​ទារក​ចំនួន​ពីរ​ថ្នាំងដៃ វា​នឹង​ជួយ​សម្រាល​បញ្ហា​រំលាយ​អាហារ ឈឺទ្រូង និង ស្ទះ​ក្នុង​ពោះវៀន​ជាដើម​។ ចុច​លុ​ញ​ក្រោម​ផ្ចិត​ពីរ​ថ្នាំងដៃ​ជួយ​ដោះស្រាយ​បញ្ហា​ដូចជា ទល់លាមក និង ហើមពោះ​។ 

​    ​២. បាតជើង​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទ្រូង​
​    ​ចុង​បាតជើង​ត្រង់​គន្លាក់​សាច់​ក្លែប​នៅត្រង់​មេជើង និង​ម្រាម​ដទៃទៀត (​មើលរូប​)​។ ចុច​លុ​ញ​តិចៗ​ត្រង់ចំណុច​នេះ​លើ​បាតជើង​ទាំងសងខាង ទារក​នឹង​បាត់​ផ្តាសាយ ក្អក និង​ឈឺទ្រូង​។

​    ​៣. បាតជើង​ដែលមាន​ទំនាក់ទំនង​ជាមួយ​ច្រមុះ​
​    ​ចុច​លុ​ញ​ឱ្យចំ​កណ្តាល​បាតជើង​ដើម្បី​សម្រាល​បញ្ហា​ចម្រុះ ដូចជា តឹង​ច្រមុះ រលាក​ចម្រុះ ហៀរ​សំបោរ និង​បញ្ហា​ផ្លូវដង្ហើម​។ 

​    ​៤. កែង​បាតជើង​
​    ​យកដៃ​ឈ្លី​ម៉ាស្សា​ត្រង់ចំណុច​នេះ​ដើម្បីឱ្យ​ក្មេង​ធូរ​សាច់ដុំ ស្រួលខ្លួន និង​បំបាត់​ការឈឺចាប់​លើ​រាងកាយ​។ 

​    ​៥. បំបាត់​ឈឺក្បាល (​និង​ឈឺធ្មេញ​សម្រាប់​ទារក​ដែល​ចាប់ផ្តើម​ដុះធ្មេញ​)
​    ​ចុច​ឈ្លី​តិចៗ​នៅ​គ្រប់​ចុង​ម្រាមជើង​ទាំងអស់​នឹង​ជួយ​បំបាត់​បញ្ហា​ឈឺក្បាល និង​ធ្មេញ​សម្រាប់​ទារក​។ ហើយ​បញ្ហា​ឆ្លង​មេរោគ​នៅ​ត្រចៀក​ក៏​អាច​បំបាត់​បាន​ផងដែរ​។ 

​    ​៦. ម៉ាស្សា​ក្រោម​ចុងដង្ហើម​
​    ​ម៉ាស្សា​ត្រង់​ចុងដង្ហើម​តិចៗ​ជួយ​បំបាត់​អាកា​រៈ​ឈឺពោះ និង បញ្ហា​សួត​យ៉ាង​ឆាប់រហ័ស​។ 

​    ​បើ​កូនង៉ែត​យំ លើក​ក្រោយ​ទៀត លោកអ្នក​ត្រូវ​សាកល្បង​ម៉ាស្សា​ត្រង់ចំណុច​ទាំង ៦ ព្រោះ​វា​អាចជួយ​ដោះស្រាយ​បញ្ហា​សុខភាព​របស់​ក្មេង ដែល​បង្ក​ឱ្យ​ក្មេង​យំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់