adverise with khmeread 0

មិន​នឹកស្មាន​វិធី ៣ ជម្រើស​នេះ​ធ្វើឱ្យ​កណ្តុរ​ងាប់រ​កដី​កប់​គ្មាន​! ព្រឹក​ឡើង​ចាំតែ​ប្រមូល​ខ្មោច​កណ្តុរ​ជាការ​ស្រេច​

    ​កណ្តុរ​ជាស​ត្វ​ចង្រៃ​ណាស់ បំផ្លាញ និង​កកេរ​របស់រប​រ​ដែល​យើង​ស្រឡាញ់ និង​បង្ក​មេរោគ​ឆ្លង​គ្រប់​ប្រភេទ​ក្នុង​ផ្ទះបាយ​របស់​យើង​។ ប៉ុន្តែ​ជាមួយ​ជម្រើស ៣ ខាងក្រោម លោកអ្នក​នឹង​លែង​ខ្វល់​រឿង​កណ្តុរ​មក​រំខាន​តទៅទៀត​ជាមិនខាន​។ 

​    ​១. ទឹកក្រូច​កំប៉ុង (​កូ​កា ឬ ប៉ិ​ប​ស៊ី ។​ល​។​)
​    ​កណ្តុរ​មិនអាច​ភើ​បានទេ បើកាលណា​វា​ភើ​វា​នឹង​ងាប់​។ ចាក់ទឹក​ក្រូច​នៅ​កន្លែង​ដែល​ឧស្សាហ៍​ឃើញ​កណ្តុរ​ចេញចូល ទុកឱ្យ​វា​ផឹក ព្រឹក​ឡើង​នឹង​ឃើញ​សុទ្ធតែ​ខ្មោច​កណ្តុរ​។ 

​    ​២. ម្សៅ​ម្នាងសិលា​
​    ​លាង​ម្សៅ​ម្នាងសិលា ជាមួយ​អំបិល និង​ម្សៅ​ធ្វើ​នំ​ឈ្ងុយៗ​។ លាយ​ចូលគ្នា​ឱ្យ​សព្វ រួច​យកទៅដាក់​នៅ​កន្លែង​យុទ្ធសាស្ត្រ ដែល​កណ្តុរ​ឧស្សាហ៍​ប្រើប្រាស់​។ ពេល​កណ្តុរ​ស៊ី​ម្សៅ​ទាំងអស់នេះ វា​នឹង​ចាប់ផ្តើម​រឹង​ធ្វើឱ្យ​ស្ទះដង្ហើម​ងាប់​។ ព្រឹក​ឡើង​ចាំតែ​ប្រមូល​ខ្មោច​កណ្តុរ​កប់​ជាការ​ស្រេច​។ 

​    ​៣. សូកូឡា និង ម្សៅ​ម្នាងសិលា​
​    ​កណ្តុរ​ចូលចិត្ត​ផ្អែម ដូច្នេះ​បើ​លាយ​សូកូឡា​និង​ម្សៅ​ម្នាងសិលា វា​អាច​ទាក់ទាញ​ជាង​វិធី​ទី​ពីរ​។ ពេល​កណ្តុរ​ស៊ី ម្សៅ​ម្នាងសិលា​នឹង​រឹង ធ្វើឱ្យ​ស្ទះដង្ហើម​របស់​វា​។ ព្រឹក​ឡើង​នឹង​ឃើញ​ខ្មោច​កណ្តុរ​ព្រោងព្រាត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់