adverise with khmeread Fuckyu

គេង​យប់​ចេះតែ​ភ្ញាក់​គឺ​មកពី​មូលហេតុ​ទាំងអស់នេះ​សោះ​! តាម​ក្បួន​ពេទ្យ​បុរាណ​ចិន អាច​សោះ​ស្រាយ​យ៉ាង​ងាយ​

    ​យោងតាម​ពេទ្យ​បុរាណ​ចិន រាងកាយ​របស់​មនុស្ស​ដំណើរការ​នៅលើ​នាឡិកា​ជីវសាស្ត្រ​មួយ​ជាមួយនឹង​ផ្លូវ​ថាមពល ឬ​ពេទ្យ​ចិន​ហៅថា Qi ។ Qi ឆ្លើយតប​ទៅនឹង​ចលនា​ឈាម​រត់ សារធាតុ​រាវ Adrenaline និង​សារធាតុ​ផ្សេងទៀត ដែល​ដឹកនាំ​អារម្មណ៍​។ នេះ​មានន័យថា នៅពេល​អ្នកមាន​អារម្មណ៍ល្អ Qi របស់​រាងកាយ​របស់​អ្នក​ក៏​ដំណើរ​ការល្អ​ដែរ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ឈឺ ឬ​មិន​ស្រួលខ្លួន Qi របស់​អ្នក​ត្រូវបាន​បិទ​នៅ​ផ្នែក​ណាមួយ​ក្នុង​រាងកាយ​របស់​អ្នក ឬ របត់​ឈាម​ខ្សោយ​ជាដើម​។​

​    ​គេ​បានដឹងថា Qi ធ្វើដំណើរ​រៀងរាល់ ២ ម៉ោង ហើយ​ឈប់​សំចត​នៅ​គ្រប់​សរីរាង្គ​នីមួយ​រាល់ពេល រហូតដល់​សរីរាង្គ​នោះ​មាន​កម្រិត​ល្អប្រសើរ​បំផុត ទើប​វា​ធ្វើដំណើរ​ទៅ​សរីរាង្គ​បន្ទាប់​ទៀត​។​

​    ​* Qi និង​ម៉ោង​របស់​រាងកាយ នៅពេល​យើង​គេង​
​    ​Qi ភ្ចា​ប់​ទៅនឹង​ប្រព័ន្ធ​ម៉ោង​មួយ ហើយ​យោងតាម​ពេទ្យ​ចិន​បុរាណ ផ្នែក​ផ្សេង​នៃ​រាងកាយ​គឺ​ដើរ​មាន​ម៉ោង​របស់​វា​រៀងរាល់ថ្ងៃ​។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ក្រោក​ពី​គេង​អំឡុង​ពេលយប់​។ នេះ​មានន័យថា​ផ្នែក​មួយ​នៃ​រាងកាយ​របស់​អ្នក​ត្រូវបាន​បិទ ឬ​ខ្សោយ​។ អ្នក​ត្រូវធ្វើ​អ្វីមួយ​ដើម្បី​ជួសជុល​វា​។​

​    ​* ប្រសិនបើ​ភ្ញាក់​ទាំង​កណ្តាល​យល់សប្តិ​៖
​    ​១. នៅ​ម៉ោង ១១ យប់​និង​ម៉ោង ១ ព្រឹក ៖ បញ្ហា​ថង់ទឹកប្រមាត់ កើតឡើង​ដោយសារ​ការខកចិត្ត​។​
​    ​ដំណោះស្រាយ​៖ ដើម្បីឱ្យ​គេង​លក់​ស្រួល អ្នក​ត្រូវ​បើក​ចិត្ត​ទទួលយក​កំហុស​ខ្លួនឯង និង​អត់ឱន​ឱ្យ​អ្នកដទៃ ទើប​គេង​លក់​ឡើងវិញ​។​

​    ​២. នៅ​ម៉ោង ១ និង ៣ ព្រឹក ៖ ថ្លើម ផ្សាភ្ជាប់​ទៅនឹង​អារម្មណ៍​ខឹង​មិនទាន់​ដោះស្រាយ​។​
​    ​ដំណោះស្រាយ​៖ ប្រសិនបើ​អ្នក​ចង់​ដោះស្រាយ​ពិសា​ទឹក​ត្រជាក់​ឱ្យបាន​ច្រើន នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ធ្វើឱ្យ​អ្នក​ខឹង ហើយ​អ្នកនឹង​អាច​គេង​ស្កប់ស្កល់​វិញ​ជាមិនខាន​។​

​    ​៣. នៅ​ម៉ោង ៣ និង ៥ ព្រឹក​៖ ក្រោក​នៅ​ម៉ោង​នេះ​ផ្សាភ្ជាប់​ទៅនឹង​សួត និង​អារម្មណ៍​ទុក្ខព្រួយ​។​
​    ​ដំណោះស្រាយ ៖ ប្រសិនបើ​អ្នក​ចង់​គេង​លឿន អ្នក​ត្រូវឱ្យ​អារម្មណ៍​ទាំងនេះ​ទៅជា​ផល​វិជ្ជមាន​វិញ​លើ​ខ្លួន​របស់​អ្នក​។ ត្រូវ​ជំរុញ​ឱ្យ​ខ្លួនឯង​មាន​ទឹកចិត្ត ដោយ​កំណត់​គោលដៅ​មួយ​ទុក​អនុវត្ត​ពេលព្រឹក​ឡើង​។​

​    ​៤. នៅ​ម៉ោង ៥ និង ៧ ៖ ក្រោក​នៅ​ម៉ោង​នេះ​អ្នកមាន​បញ្ហា​ស្ទះ​អារម្មណ៍​ខ្លះៗ​។​
​    ​ដំណោះស្រាយ​៖ ពិសា​ទឹក​ឱ្យ​ច្រើន និង​កំណត់ពេល​ចូល​បន្ទប់ទឹក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់