adverise with khmeread 1

មិនធម្មតា​ទេ​! ព្រះអង្គម្ចាស់​នៅ​ឌុយ​បៃ​ដឹក​ជំ​នួយតម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ​តាម​យន្តហោះ​ឯកជន​របស់​ទ្រង់​ទៅ​ជួយ​ប្រទេស​ហៃ​ទី​

    ​មេដឹកនាំ​នៅ​ក្រុង​ឌុយ​បៃ​បាន​បញ្ជូន​សម្ភារៈ​ផ្គង់​ផ្គង់​នៅ​គ្រាអាសន្ន​ដែលមាន​តម្លៃ ៣៦៥.៥១៥ ដុល្លារ (៣០ ម៉ឺន​ផោន​) ទៅកាន់​ប្រទេស​ហៃ​ទី​តាមរយៈ​យន្តហោះ​ឯកជន​របស់​ទ្រង់​។​

​    ​អនុ​ប្រធានាធិបតី​អារ៉ាប់​រួម​អេ​មី​រ៉ាត់​គឺ​ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid al-Maktoum បាន​បញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់​ចំនួន ៩០ តោន​តាមរយៈ​យន្តហោះ Boeing 747 របស់​ទ្រង់​ទៅកាន់​ប្រទេស​នៅ​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ព​មួយ​នេះ បន្ទាប់ពី​ព្យុះសង្ឃរា Matthew បាន​វាយប្រហារ​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​    ​ប្រជាជន​ហៃ​ទី​ជាង ៣០ ម៉ឺន​នាក់​ត្រូវបាន​បង្ខំចិត្ត​ទៅ​រស់នៅ​ជម្រក​បណ្តោះអាសន្ន​ដោយសារ​ព្យុះ​ត្រូពិច​នេះ បន្ទាប់ពី​មនុស្ស​ប្រហែល ១.០០០ នាក់​ត្រូវបាន​សម្លាប់​នៅពេល​ព្យុះ Matthew បាន​វាយប្រហារ​មកលើ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​។​

​     ហៃ​ទី​នៅតែ​រង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដីកា​លពី​ឆ្នាំ ២០១០ និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​អាសន្នរោគ​ដែល​បានសម្លាប់​ជីវិត​មនុស្ស​ជាង ១ ម៉ឺន​នាក់​។​

​    ​យោងតាម​រដ្ឋាភិបាល​ឌុយ​បៃ​ឱ្យដឹងថា មហេសី​របស់​ព្រះអង្គម្ចាស់ Sheikh គឺ​ម្ចាស់​ក្សត្រិយ៍ Haya Bint Al Hussein ជា​អ្នករៀបចំ​បេសកកម្ម​មនុស្សធម៌​នេះ ដែល​នៅក្នុង​ជំនួយ​មាន តង់ មុង ថ្នាំពេទ្យ និង​ឧបករណ៍​បន្សុទ្ធ​ទឹក​៕

ប្រភព៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់