adverise with khmeread Fffff

ក្មេងប្រុសអាយុ១៤ឆ្នាំរំលោភកុមារីអាយុ១០ឆ្នាំ

   ក្រចេះ ៖ ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ  ខេត្តក្រចេះ បាន​ឃាត់​ក្មេងប្រុស​ម្នាក់​នា​ព្រឹក​ថ្ងៃទី ១១​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កំពង់​គរ ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ  ខេត្តក្រចេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ឳ​ពុក​ម្តាយ​នាង​ថា ក្មេងប្រុស​នេះ​បាន​រំលោភ​សេព​សន្ធ​វ​:​បានសម្រេច​តាំងពី​ចុងឆ្នាំ​២០១៥​មកម្ល៉េះ​។​
   បុរស ឈ្មោះ ទូច សុខ​ណាន អាយុ ៤៦​ឆ្នាំ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ មៀ​ច​
​សុឃាង អាយុ ៣៦​ឆ្នាំ​ស្នាក់នៅ​ភូមិ ឃំ​ុ​កំពង់​គរ បានមក​ប្តឹង​ថា ក្មេងប្រុស​ឈ្មោះ លី ពី​គា អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ភូមិ ឃុំកំពង់​គរ បាន​ចាប់រំលោភ​សេពសន្ថវ​: លើកូនស្រី​របស់គាត់​អាយុ​១០​ឆ្នាំ នៅលើ ផ្ទះ​ជនសង្ស័យ កាលពី​ថ្ងៃ​មិន​ចាំ ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ​។​ ក្រោយពេល​ម្តាយ​មានការ​សង្ស័យ​ដោយ បានឃើញ​កូនស្រី​ខ្លួន​មាន​ធ្លាក់ឈាម​តាម​ទ្វារមាស​សាកសួរ​ដឹង​រឿង​ក៏​ប្តឹង​ប៉ូលិស​តែម្តង​។​
       ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម​ប៉ូលិស​បាន​ហៅ​ឈ្មោះ លី ពី​គា មក​សាកសួរ​ហើយក៏​ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​សេព សន្ថវ​: ពិតមែន​។ ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន និង​កសាង​សំណំ​ុ​រឿង​ប​ញ្ចូ​ន ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​១២​មករា​នេះ ៕​

adverise with khmeread

មតិយោបល់