Untitled 1

ទិដ្ឋភាព​មិនគួរ​ឱ្យ​ជឿ​! កូនក្មេង​តូច​ដែល​កើតមក​គ្មាន​ដៃ បង្រៀន​ខ្លួនឯង​ឱ្យ​ចេះ​ប្រើ​ជើង​ទទួលទាន​អាហារ​

    ​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​មួយ​បង្ហាញ​ពី​ក្មេងស្រី​តូច​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ដែល​គ្មាន​ដៃ កំពុង​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯង​ដោយ​ប្រើ​ជើង​។ 

​    ​វីដេអូ​ខាងក្រោម​នេះ​បានបង្ហាញ​អំពី​កុមារី Vasilina ដែល​រស់នៅ​ប្រទេស​រុស្ស៊ី​បាន​ប្រើ​ម្រាមជើង​គាប​សម​ចាក់​អាហារ ហើយ​យក​ដាក់​ក្នុង​មាត់​ខ្លួនឯង​។ វីដេអូ​នេះ​បាន​ថត​ដោយ​ម្តាយ​របស់​នាង​គឺ​អ្នកស្រី Elmira Knutzen ដែល​រីករាយ​ជាខ្លាំង​ដោយ​ឃើញ​កូន​ខ្លួនឯង​ធ្វើបាន​យ៉ាង​ល្អ​ដូច្នេះ​។​

​    ​ចាប់តាំងពី​វីដេអូ​នេះ​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម Facebook រួចមក​កាលពី​ថ្ងៃ​ពុធ​ទី ១២ កន្លងទៅ វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​មើល​ជាង ៥៧ លាន​ដង​, Like ជាង ៤៦ ម៉ឺន និង​ត្រូវបាន​ចែករំលែក​ដល់​ទៅ ១,៣ លាន​ដង​ឯណោះ​។​

​    ​ឃ្លី​ប​វីដេអូ​នេះ​បាន​ទាក់ទាញ​ការជំរុញ​ទឹកចិត្ត​ជាច្រើន​ពី​មនុស្ស​ជុំវិញ​ពិភពលោក ខណៈ​អ្នក​ទាំង​នោះបាន​សាទរ​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​ក្មេងស្រី​ខាងលើ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់