adverise with khmeread 1

តារា​ស្រី​វៀតណាម​នេះ​មិនធម្មតា​ទេ ច្រៀង​រាំ​ទាល់តែ​លេច​សុដន់ មិន​ខ្ចី​ខ្វល់ ឥឡូវ​ត្រូវ​អាជ្ញាធរ​ស្រឿ​សរសៃ​ហើយ​

    ​តារាចម្រៀង​វៀតណាម​វ័យក្មេង​ម្នាក់នេះ​ត្រូវ​អាជ្ញាធរ​ហាម​សម្តែង​ក្នុង​ខេត្ត Quang Ninh ភាគ​ខាងជើង​ប្រទេស​វៀតណាម បន្ទាប់ពី​ធ្វើឱ្យ​លេច​សុដន់​ទាំង​ភ្នែន​អំឡុង​ការសម្តែង​មួយ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​    ​នាង Linh Miu បាន​ច្រៀង​រាំ​នៅ​ពិ​ព៍រ​ណ៌​ពាណិជ្ជកម្ម​មួយ​ក្នុង​ខេត្ត Quang Ninh កាលពី​ថ្ងៃ​ពុធ​ទី ១២ ខែតុលា​នេះ ហើយ​រំពេច​នោះ សម្លៀកបំពាក់​ស្តើង​របស់​នាង​របូត​ចេញ​ដែល​បាន​បណ្តាលឱ្យ​សុដន់​របស់​នាង​លេចចេញ​នៅ​ចំពោះមុខ​ទស្សនិកជន​។ 

​    ​បើ​យោងតាម​វីដេអូ​នៅលើ YouTube មួយ​ដែល​ថត​ពី​ការសម្តែង​នេះ​បាន​បង្ហាញថា នាង Linh Miu នៅតែ​បន្ត​ច្រៀង​ទាំង​មិនដឹង​ខ្លួន​ថា បាន​លេច​សុដន់ ប៉ុន្តែ​គេ​ក៏​មិនដឹងថា​នាង​ធ្វើ​ពើ​ឬ​យ៉ាងណា​នោះដែរ​។ យ៉ាងណាក្តី នៅ​ប៉ុន្មាន​នាទី​ក្រោយមក​នាង​បានដឹងខ្លួន​ថា បាន​លេច​សុដន់​ហើយក៏​ប្រញាប់​ទាញ​អាវ​បិទ​យ៉ាង​លឿន​។​

​    ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ នាយកដ្ឋាន​វប្បធម៌​ខេត្ត Quang Ninh បានសម្រេច​ចិត្ត​ហាមឃាត់​នាង Linh Miu ពី​ការសម្តែង​ក្នុង​ខេត្ត​នេះ​តែម្តង​។  នាយកដ្ឋាន​នេះ​ក៏បាន​ស្នើឱ្យ​ក្រុមប្រឹក្សា​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ពិនិត្យមើល​ឱ្យបាន​តឹងរ៉ឹង​នូវ​រាល់​សកម្មភាព​កម្សាន្តរ​បស់​ខ្លួន រួមទាំង​ការសម្តែង និង​ការប្រគុំ​តន្ត្រី​៕

 

adverise with khmeread

មតិយោបល់