adverise with khmeread Unnamed

បុរស​ម្នាក់​មកពី​លក់​អំពៅ​បើក​ម៉ូតូ​ទៅ​ប៉ះ​គូទ​រថយន្ត​ឈប់​លើផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ ខណៈដែល​រូបគាត់​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ងងឹត ហើយ​មាន​រថយន្ត​នៅ​ពីមុខ​ឈប់​នៅលើ​ផ្លូវ​ដោយ​មិន​ដាក់​ភ្លើង​សញ្ញា ក៏​ត្រូវបាន​ជនរងគ្រោះ​ជិះ​ប៉ះ​ពីក្រោយ​ដួល​បោក​ក្បាល​ស្លាប់។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​២​ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ស្ថិតក្នុង​សង្កាត់ -​ខណ្ឌ​ឬ​ស្សី​កែវ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​មាន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ទំនងជា​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក​មី​ស៊ុយ មី​ស៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2AB-5584 មក​ឈប់​លើផ្លូវ​នៅ​កន្លែងកើតហេតុ​ខាងលើ ដោយបាន​បិត​ភ្លើង​រថយន្ត​ទាំងអស់។​

    ស្របពេលនោះ​ក៏មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បាន​ជិះ​មកពី​ក្រោយ ​(​មកពី​លក់​អំពៅ​) តាម​ផ្លូវ​នោះ ហើយក៏ងងឹត​ទៀតផង។ ក៏ត្រូវ​បុរសរងគ្រោះ​រូបនោះ​ជិះ​ម៉ូតូ​មក​ទាក់​ទូកញ្ចក់​នៅ​ពីក្រោយ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ យ៉ាងណាក៏ដោយ​ជនរងគ្រោះ​ពុំទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ និងធ្វើការ​វាស់វែង​យក​រថយន្ត ​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ។ ​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​រក​ក្រុមគ្រួសារ ដើម្បី​យក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

adverise with khmeread

មតិយោបល់